ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កោះតៃវ៉ាន់ផ្អាកស្ទើរគ្រប់សកម្មភាពទាំងអស់របស់ខ្លួនដោយឥទ្ធិពលនៃការមកដល់របស់ព្យុះ កង្រី (Kong-Rey)

ចិន៖ កោះតៃវ៉ាន់បានផ្អាកនូវរាល់សកម្មភាពនានាទាំងឡាយរបស់ខ្លួននៅថ្ងៃទី៣១ ខែតុលានេះ ស្របពេលនៃការមកដល់របស់ព្យុះទីហ្វុងឈ្មោះ កង្រី (Kong-Rey) ដែលទីក្រុង និងតំបន់ទាំងអស់បាន​​ប្រកាសឈប់សម្រាក ហើយទីតាំងផ្សារ និងអាជីវកម្មទាំងអស់បានបិទ ខណៈដែលជើងហោះហើររាប់រយជើងបានប្រកាសលុបចោល ដោយក្ដីបារម្ភពីឥទ្ធិពលនៃព្យុះដែលគេចាត់ទុកថាជាព្យុះដ៏ធំបំផុតក្នុងរយៈពេល ៣០ឆ្នាំចុងក្រោយ។ 

យោងតាមរដ្ឋបាលអាកាសធាតុនៃកោះតៃវ៉ាន់ឱ្យដឹងថា ព្យុះនេះនឹងបោកបក់លើតំបន់ភ្នំ និងតំបន់ដែលមានប្រជាជនរស់នៅតិចតួចតាមបណ្ដោយឆ្នេរសមុទ្រភាគខាងកើតនារសៀលថ្ងៃទី៣១ ខែតុលានេះ ជាមួយនឹងខ្យល់បក់ និងភ្លៀងធ្លាក់ខ្លាំងដែលបានជះឥទ្ធិពលធ្ងន់ធ្ងរនៅលើផ្ទៃកោះនេះទាំងមូល។ ក្នុងកម្រិតជាព្យុះទីហ្វុងខ្លាំងបំផុតមួយ ព្យុះ Kong-Rey បានថមថយឥទ្ធិពលបន្តិចកាលពីយប់មិញនេះ ប៉ុន្តែនៅតែមានកម្លាំងខ្លាំង ស្មើនឹងព្យុះកម្រិតទី៤ ដែលមានកម្លាំងបោកបក់ខ្លាំងជាង ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង។ រដ្ឋបាលអាកាសធាតុកោះតៃវ៉ាន់ព្យាករណ៍ថា នេះគឺជាព្យុះទីហ្វុងកម្លាំងខ្លាំងបំផុតដែលបោកបក់លើកោះនេះ រាប់ចាប់តាំងពីឆ្នាំ១៩៩៦មក។

ក្រសួងការពារជាតិបានដាក់ពង្រាយទាហ៊ានចំនួន ៣៦,០០០នាក់ដើម្បីចាំជួយសង្គ្រោះជនរងគ្រោះ ខណៈដែលមនុស្ស ១,៣០០នាក់ត្រូវបានជម្លៀសចេញពីតំបន់ដែលមានហានិភ័យខ្ពស់មុនគេ។ ក្រុមហ៊ុន Taiwan Semiconductor Manufacturing Co ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបធំជាងគេបំផុតរបស់ពិភពលោក និងអ្នកផ្គត់ផ្គង់ធំបំផុតដល់ក្រុមហ៊ុនដូចជា Apple និង Nvidia និយាយថា ខ្លួនបានដំណើរការរៀបចំការជូនដំណឹងអំពីព្យុះទីហ្វុងជាប្រចាំនៅគ្រប់រោងចក្រ និងទីតាំងផលិតកម្មរបស់ខ្លួន។

ដោយឡែក ក្រសួងដឹកជញ្ជូនរបស់កោះតៃវ៉ាន់បញ្ជាក់ថា ជើងហោះហើរអន្តរជាតិចំនួន ២៩៨ជើងត្រូវបានលុបចោល រួមទាំងជើងហោះហើរក្នុងស្រុកទាំងអស់ និងសេវាកម្មសាឡាងដឹកអ្នកដំណើរចំនួន ១៣៩ ដែលដឹកជញ្ជូនអ្នកដំណើរឆ្លងមកពីកោះនានា។ យ៉ាងណាមិញ ផ្លូវរថភ្លើងល្បឿនលឿនរបស់កោះតៃវ៉ាន់ដែលតភ្ជាប់ទៅកាន់ទីក្រុងធំៗនៅតែបន្តដំណើរការ ប៉ុន្តែបានកាត់បន្ថយជើងធ្វើដំណើររបស់ខ្លួនដូចគ្នា៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក