ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ហេង សួរ ជួបពិភាក្សាការងារជាមួយលោកអគ្គលេខាធិការអាស៊ាន អំឡុងពេលកិច្ចប្រជុំរដ្ឋមន្រ្តីការងារអាស៊ានលើកទី២៨

(សិង្ហបុរី)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាគ្នាជាលក្ខណៈទ្វេភាគី នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នាឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការងារអាស៊ាន លើកទី២៨ និងកិច្ចប្រជុំពាក់ព័ន្ធ នៅក្នុងប្រទេសសិង្ហបុរី។

នៅក្នុងជំនួបទ្វេភាគីនេះ លោករដ្ឋមន្ត្រី បានលើកឡើងពីការពង្រឹងកិច្ចសហប្រតិបត្តិការវិស័យការងារនៅក្នុងក្របខណ្ឌអាស៊ាន ពិសេសដើម្បីឆ្លើយតបទៅនឹងបម្រែបម្រួលបរិបទសេដ្ឋកិច្ចសង្គម និងនយោបាយក្នុងសកលលោក ដែលក្នុងនោះរួមមាន ការបម្លាស់ទីនៃពលករទេសន្ដរប្រវេសន៍នៅក្នុងតំបន់អាស៊ាន  និងចល័តភាពអត្ថប្រយោជន៍នៃរបបសន្ដិសុខសង្គមសម្រាប់ពលករទេសន្ដរប្រវេសន៍នៅក្នុងតំបន់អាស៊ាន​ និងអាស៊ានបូកបី។  

ជាការឆ្លើយតប លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានគាំទ្រលើការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្រ្ដី និងបញ្ជាក់ពីគោលជំហរ និងការប្ដេជ្ញារបស់អគ្គលេខាធិការដ្ឋានអាស៊ាន ក្នុងការជួយគាំទ្រ និងជំរុញវិស័យការងារ សន្ដិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅក្នុងក្របខណ្ឌអាស៊ាន ពិសេសពាក់ព័ន្ធនឹងការគាំពារពលករទេសន្ដរប្រវេសន៍, ការអភិវឌ្ឍជំនាញសម្រាប់យុវជន ពិសេសពលករទេសន្ដរប្រវេសន៍ និងចល័តភាពនៃអត្ថប្រយោជន៍នៃរបបសន្ដិសុខសង្គមជូនពលករទេសន្ដរប្រវេសន៍នៅក្នុងតំបន់អាស៊ាន។

ឆ្លៀតក្នុងឱកាសនោះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ក៏បានផ្លាស់ប្តូរព័ត៌មាន និងទស្សនៈជុំវិញកិច្ចសហប្រតិបត្តិការផ្សេងៗរបស់បណ្តាប្រទេសអាស៊ានជាមួយប្រទេសដៃគូនានា ផងដែរ។

ជំនួបពិភាក្សាការងារទ្វេភាគីនេះ បានប្រព្រឹត្តទៅប្រកបដោយភាពស្និទ្ធស្នាល និងមិត្តភាព៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក