ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោកស្រី Kamala Harris ថ្លែងវាយប្រហារចំៗលើលោក Trump ក្នុងយុទ្ធនាការឃោសនានៅមុខវិមានកាប់ពីតូល

សហរដ្ឋអាមេរិក៖ បេក្ខភាពប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោកស្រី Kamala Harris បានថ្លែងសារនៅចំពោះមុខមនុស្សរាប់ម៉ឺននាក់ក្នុងការប្រមូលផ្តុំអ្នកគាំទ្រនៅទីក្រុងវ៉ាស៊ីនតោនដោយបានព្រមានពីការដឹកនាំរបស់លោក Donald Trump ខណៈការប្រកួតប្រជែងសម្រាប់តំណែងប្រធានាធិបតីកាន់តែតានតឹងឡើង និងឈានចូលមកដល់សប្តាហ៍ចុងក្រោយមុនការបោះឆ្នោតនៅថ្ងៃទី០៥ ខែវិច្ឆិកាខាងមុខ។

លោកស្រី Kamala Harris បានថ្លែងព្រមានបែបនេះ នៅចំពោះមុខអ្នកគាំទ្រដែលប្រមូលផ្តុំគ្នាប្រមាណជា ៧៥,០០០នាក់ នៅទីតាំងក្បែរសេតវិមានដែលជាទីតាំងតែមួយដែលអ្នកគាំទ្រលោក Trump បានវាយប្រហារលើវិមាន Capitol កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១។ លោកស្រី Kamala Harris ដែលបច្ចុប្បន្នជាអនុប្រធានាធិបតីអាមេរិក៖ "យើងសុទ្ធតែដឹងច្បាស់ណាស់ថា Donald Trump ជានរណា!"

លោកស្រី Harris ថ្លែងថា អតីតប្រធានាធិបតី Donald Trump កាលណោះបានបញ្ជូនក្រុមមនុស្សដែលប្រដាប់ដោយអាវុធទៅកាន់វិមានកាប់ពីតូល (US Capitol) ក្នុងគោលបំណងតវ៉ាទៅនឹងលទ្ធផលនៃការបោះឆ្នោតដែលលោក Trump បរាជ័យកាលពីឆ្នាំ២០២០។ នៅក្នុងការថ្លែងសារដែលគេជឿជាក់ថាជាការបិទបញ្ចប់យុទ្ធនាការមុនការបោះឆ្នោតចូលមកដល់ លោកស្រី Harris បញ្ជាក់ថា៖ "នោះគឺជាបុគ្គលដែលគ្មានភាពនឹងនរ, ងប់ងល់ជាមួយការសងសឹក, ញាំញីជាមួយរឿងរ៉ាវចាស់ៗ និងជាអ្នកដែលកាន់កាប់អំណាចដោយគ្មានការត្រួតពិនិត្យ"

បើតាមកម្មវិធី Election Hub ឱ្យដឹងថា មកដល់ពេលនេះមានប្រជាជនអាមេរិកប្រមាណ ៥៣លាននាក់ហើយដែលបានបោះឆ្នោតរួចរាល់ ក្នុងការជ្រើសរើសប្រធានាធិបតីកាន់អំណាចដឹកនាំប្រទេសក្នុងអាណត្តិរយៈពេល ៤ឆ្នាំបន្ទាប់។

បើតាមការស្ទង់មតិរបស់ Reuters/Ipsos កាលពីថ្ងៃអង្គារបានបង្ហាញថា ការនាំមុខរបស់លោកស្រី Harris បានធ្លាក់ចុះមកត្រឹម ៤៤ភាគរយ មកត្រឹម ៤៣ ភាគរយក្នុងចំណោមអ្នកបោះឆ្នោតដែលបានចុះឈ្មោះ។ ជានិច្ចកាល លោកស្រី Kamala Harris តែងតែនាំមុខលោក Donald Trump ចាប់តាំងពីការប្រកាសប្រជែងតំណែងប្រធានាធិបតីនៅខែវិច្ឆិកា ប៉ុន្តែការស្ទង់មតិបង្ហាញថា ការនាំមុខនេះបានធ្លាក់ចុះបន្តិចម្តងៗចាប់តាំងពីខែកញ្ញាមក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក