ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រុមហ៊ុនយក្សអារ៉ាប៊ីសាអូឌីត Aramco បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យប្រេងឥន្ធនៈនៅក្នុងទីផ្សារវៀតណាម

អន្តរជាតិ៖ ក្រុមហ៊ុនយក្សលើវិស័យប្រេងរបស់អារ៉ាប៊ីសាអូឌីត Saudi Aramco បានបង្ហាញចំណាប់អារម្មណ៍ចង់ចូលមកវិនិយោគលើវិស័យចម្រាញ់ប្រេង និងការចែកចាយប្រេងនៅក្នុងប្រទេសវៀតណាម។ នេះបើតាមការឱ្យដឹងពីរដ្ឋាភិបាលវៀតណាមផ្ទាល់នៅយប់ថ្ងៃអង្គារម្សិលមិញនេះ។ 

ការប្រកាសនេះធ្វើឡើងបន្ទាប់ពីជំនួបរវាងនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងនាយកប្រតិបត្តិនៃក្រុមហ៊ុន Saudi Aramco លោក Amin Al-Nasser នៅទីក្រុង Riyadh ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីវៀតណាមខាងលើទៅកាន់តំបន់មជ្ឈិមបូព៌ា។

សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលវៀតណាមឱ្យដឹងថា «វៀតណាមជាប្រទេសមានសក្តានុពលខ្លាំងនៅក្នុងតំបន់ ជាហេតុផលដែលក្រុមហ៊៊ុន Aramco មានបំណងចង់វិនិយោគលើរោងចក្រចម្រាញ់ប្រេង និងការចែកចាយប្រេងឥន្ធនៈនៅក្នុងប្រទេស»។ សេចក្តីថ្លែងការណ៍បន្ថែមថា ក្រុមហ៊ុន Aramco បានជំរុញឱ្យអាជ្ញាធរ និងរដ្ឋាភិបាលបង្កើតលក្ខខណ្ឌអំណោយផល ដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយដៃគូវៀតណាម។ យ៉ាងណាមិញ សេចក្ដីថ្លែងការណ៍ដដែលមិនបានបញ្ជាក់អំពីពេលវេលាជាក់លាក់ និងទំហំទឹកប្រាក់នៃការវិនិយោគនេះនៅឡើយទេ។ 

គួរឱ្យដឹងផងដែរថា បច្ចុប្បន្នក្រុមហ៊ុន Aramco បាននិងកំពុងលក់ប្រេងឆៅផ្គត់ផ្គង់ទៅកាន់ទីផ្សារប្រទេសវៀតណាម ប៉ុន្តែមិនទាន់មានការវិនិយោគផ្លូវការណាមួយនោះទេ។ កាលពីថ្ងៃអង្គារម្សិលមិញ ក្រុមហ៊ុន Aramco និងក្រុមហ៊ុន Vietnam Oil and Gas Group (PVN) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្មប្រេង និងឧស្ម័ន។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាល៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក