ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ក្រោយរងឥទ្ធិពលរបស់ព្យុះ Trami ហ្វីលីពីនបន្តរងឥទ្ធិពលពីព្យុះថ្មីមួយទៀតឈ្មោះ កង្រី (Kong-Rey)

ហ្វីលីពីន៖ អាជ្ញាធរហ្វីលីពីនបានបង្កើនការប្រកាសអាសន្នស្ដីពីអាកាសធាតុថ្មីមួយទៀតនៅថ្ងៃចន្ទ ទី២៨ ខែតុលានេះ បន្ទាប់ពីហេតុការណ៍ព្យុះដ៏អាក្រក់បំផុតមួយបានបោកបក់ និងផ្ដាច់យកអាយុជីវិតមនុស្សប្រមាណ ១០០នាក់កាលពីពេលថ្មីៗ។ 

មានមនុស្សយ៉ាងហោចណាស់ជិត ១លាននាក់កំពុងបន្តជ្រកកោនបណ្ដោះអាសន្ននៅមជ្ឈមណ្ឌលជម្លៀសខ្លួន និងខ្លះបានទៅស្នាក់នៅជាមួយសាច់ញាតិផ្សេងៗទៀត ក្រោយពីព្យុះបានកម្ទេចផ្ទះសម្បែងរបស់ពួកគេ ក៏ដូចជាត្រូវបង្ខំចិត្តជម្លៀសចេញពីលំនៅដ្ឋានដោយទឹកជំនន់ដែលបណ្ដាលមកពីឥទ្ធិពលព្យុះ Trami ដ៏ខ្លាំងក្លាដែលបានវាយប្រហារមកលើប្រទេសហ្វីលីពីនចាប់តាំងពីថ្ងៃទី២២ ខែតុលាមក។

បច្ចុប្បន្ន ទីភ្នាក់ងារអាកាសធាតុជាតិហ្វីលីពីនបញ្ជាក់ថា ព្យុះត្រពិចមួយទៀតមានឈ្មោះថា កង្រី (Kong-Rey) នឹងនាំមកនូវភ្លៀងធ្លាក់ ព្រមជាមួយយល់បក់បោកខ្លាំងនៅប៉ុន្មានម៉ោងខាងមុខ និងបណ្ដាលឱ្យមានស្ថានភាពអាក្រក់នៅតាមបណ្ដោយឆ្នេរសមុទ្រភាគខាងកើត។ ទីភ្នាក់ងារអាកាសធាតុបន្ថែមថា ខ្យល់ព្យុះ Kong-rey នឹងពង្រីកខ្លួនទៅជាព្យុះទីហ្វុងនៅថ្ងៃអង្គារស្អែកនេះ ហើយបន្តបោកបក់ទៅលើកោះតូចៗភាគខាងជើងប្រទេសហ្វីលីពីននៅថ្ងៃពុធ។ 

ងាកមកព្យុះ Trami វិញ ទីភ្នាក់ងារគ្រោះមហន្តរាយនៃរដ្ឋាភិបាលបានប្រកាសពីចំនួនអ្នកស្លាប់កើនដល់ ១១៦នាក់ និងមានមនុស្ស ៣៩នាក់ទៀតបន្តបាត់ខ្លួន ខណៈឥទ្ធិពលនៃព្យុះនេះនៅមិនទាន់ថមថយទាំងស្រុងនៅឡើយទេ ដែលវានៅបន្តជះឥទ្ធិពលឆ្ពោះទៅកាន់ភាគខាងលិចប្រទេស។ 

ដោយឡែក ព្យុះ Kong-Rey ត្រូវបានគេរំពឹងថានឹងអាចបោកបក់ទៅលើកោះតៃវ៉ាន់  ដោយកម្លាំងជាព្យុះទីហ្វុងនៅព្រឹកថ្ងៃសុក្រចុងសប្តាហ៍នេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក