ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ហួសចិត្ត! កូនបង្កើតនាំបក្ខពួកចូលមកប្លន់ម៉ូតូ និងកាប់ឪពុកដល់ក្នុងផ្ទះទាំងកណ្ដាលអធ្រាត

កំពង់ស្ពឺ​៖​ នៅរំលងអាធ្រាត្រឮ​ម៉ោង ០១:១៥​នាទី​យប់ ថៃ្ងទី​២៦​ តុលា​ ២០២៤​ នៅភូមិសាស្រ្តភូមិស្រែកក់ ឃុំរលាំងចក ស្រុកសំ​រោងទង​ ខេត្ដកំពង់ស្ពឺ​ មានករណីចោរចូល​លួចម៉ូតូ​​មួយគ្រឿង​ ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០០៨ ឡើងតែម​ ២០១៥ ពាក់ផ្លាកលេខ កំពង់ស្ពឺ ​1C.6908។

​ម៉ូតូដែលត្រូវបានក្រុមចោរប៉ុនប៉ងលួចនេះជាកម្មសិទ្ធិរបស់ឈ្មោះ ញៀន តុល ភេទប្រុស អា​យុ​៤៥ឆ្នាំ ត្រូវជាឪពុករប​ស់ជនសង្ស័យឈ្មោះ​ តោ​ ភក្រ្តា​ ភេទ​ប្រុស​ អាយុ២២ឆ្នាំ​ ហើយជនរងគ្រោះឈ្មោះ ញៀន តុល ក៏បានរងរបួសព្រោះ​តែការពារ​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន ដែលចោរបា​នចូលលួចទាំងពាក់កណ្ដាលអធ្រាត។​ អ្វីដែលគួរឱ្យហួសចិត្តទៀតនោះគឺ​ ចោរដែលចូលលួចម៉ូតូ​គឺ​ជាបក្ខពួកគ្នីគ្នាកូនបង្កេីតរបស់ជនរងគ្រោះតែម្តង​ ថែមទាំងបានកាប់ជនរងគ្រោះជាឪពុកមួយកាំ​បិតចំក្បា​លផ្នែកខាងលេីចិញ្ចេីម​ នៅ​ពេលដែលឪពុក​ឮ​សម្លេ​ងគាស់ទ្វា និងអូស​យកម៉ូតូចេ​ញ​ពីកន្លែងទុក​ និងបានភ្ញាក់​ដឹងខ្លួនស្របពេលបក្ខពួកកូន​ បាន​កំពុ​ង​តែធ្វើសកម្មភាពលួចម៉ូតូ។

យោងតាម​ចម្លើយ​សារភាព​ឈ្មោះ​ តោ​ ភក្រ្តា​ បានបញ្ជាក់ថា​ ខ្លួន ​និង​បក្ខពួក​ ២នាក់ទៀតបានចូលមក​លួចយកម៉ូតូរបស់ឪពុកប្រាកដមែន ដោយបក្ខពួកជាអ្នកធ្វេីសកម្មភា​ព​ ឪពុក​របស់ខ្លួនបានភ្ញាក់ដឹង​ខ្លួនទាន់​ និងបានមកទាញចាប់ម៉ូតូ​ ពេ​ល​នោះដេីម្បីកុំអោ​យខូចផែនការ​ ខ្លួន​បានទាញ​កាំបិតកាប់លេីឪពុកតែម្ដង​ រួចបក្ខពួកបាន​យកម៉ូតូចេញផុតពីទីកន្លែងកេីតហេ​តុ និងបាន​គេចខ្លួនបាត់។

ដោយឡែក បក្ខពួក​​ទាំងពីនាក់មានឈ្មោះ សុិន សាម៉េត​ ហៅ​ ហួ​ ភេទប្រុស អាយុ២១ឆ្នាំ (គេចខ្លួន​)​ និងឈ្មោះ ផល ឆើត ហៅ​ ប៉ៃ​ ភេទប្រុ​ស អាយុ១៨ឆ្នាំ រស់នៅភូមិស្រែកក់ ឃុំរលាំង​ចក ស្រុកសំ​រោងទង​ បច្ចុប្បន្ន​សមត្ថកិច្ច​បានបន្ដនីតិវិធី​សហការ​ស្រាវជ្រាវ​ ឃាត់អ្នកពាក់ព័ន្ធ​ និងបានចំណាត់ការ​នីតិវិធីកសាងសំណុំរឿងបញ្ជូន​បន្ដ​តាមនីតិវិធីច្បាប់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក