ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីប្ដេជ្ញាធ្វើឲ្យសិស្សទាំងអស់អង្គុយរៀននៅសាលាល្អ និងមេរៀនទំនើប

កំពង់ចាម៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ថារដ្ឋាភិបាលនឹងបន្តធ្វើយ៉ាងណាឱ្យសិស្សានុសិស្សនៅគ្រប់កន្លែងទាំងអស់ ទទួលបានការសិក្សារៀនសូត្រ ជាមួយសាលាល្អ និងមេរៀនទំនើបៗពាក់ព័ន្ធបច្ចេកវិទ្យាជាដើម តាមរយៈការបន្តជំរុញការកសាង។

ថ្លែងក្នុងពិធីអបអរសាទរសមិទ្ធផលនានា ក្រោមគម្រោងជំនួយ របស់សាធារណរដ្ឋប្រជាមានិតចិន សម្រាប់ការកែលម្អបរិស្ថានសាលារៀន និងផ្គត់ផ្គង់សម្ភារៈបរិក្ខារអប់រំនៅកម្ពុជា ស្ថិតនៅវិទ្យាល័យពាមជីកង ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រដ្ឋាភិបាលតែងតែបង្កើនថវិកាទៅលើវិស័យអាទិភាពធំៗ២ គឺសុខាភិបាល និងអប់រំ ដើម្បីធ្វើឱ្យសុខភាពប្រជាពលរដ្ឋកាន់តែល្អ និងចំណេះដឹងឱ្យកាន់តែរឹងមាំ។

សម្តេចធិបតីបានគូសបញ្ជាក់ថា៖ «យើងនឹងបន្តធ្វើយ៉ាងណា ឱ្យកូនខ្មែរ របស់យើង នៅគ្រប់កន្លែងទាំងអស់ មិនថានៅទីនេះ ម្សិលម្ងៃខ្ញុំទៅមណ្ឌលគីរី ខ្ញុំឃើញក្មួយៗនៅទីនោះ ថ្នាក់ទី១១ ថ្នាក់ទី១២ ក៏មានឱកាសអង្គុយរៀននៅសាលាល្អ មានឱកាសរៀន នូវមេរៀនទំនើប នេះហើយដែលយើងនឹងបន្តរុញតទៅទៀត ពិតណាស់យើងបានរីកច្រើន ប៉ុន្តែមិនទាន់គ្រប់កន្លែងនោះទេ ហើយជាពិសេសនៅតំបន់ខ្លះ ដែលយើងឃើញថា កន្លែងថ្មី កន្លែងដែលធ្លាប់តែជាទីលានប្រយុទ្ធគ្នាពីមុន យើងដោះមីន បង្កើតភូមិ ចឹងចំនួនប្រជាជនកើនលឿនជាង យើងបន្តជំរុញកសាង»។ 

ជាមួយគ្នានោះសម្ដេចបានផ្ដល់អនុសាសន៍ដល់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងកំណែទម្រង់វិស័យអប់រំ គឺពង្រឹងនៅថ្នាក់បឋមសិក្សា និងពង្រឹង នូវមុខវិជ្ជាទាក់ទងនឹងបច្ចេកវិទ្យា៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក