ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) ជ្រើសរើសមន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទជំនាន់ទី២

ភ្នំពេញ៖ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ហៅកាត់ថា (អ.ដ.ក.) នៅថ្ងៃសុក្រ ទី២៥ ខែតុលានេះ បានជូនដំណឹងដល់ និស្សិត អ្នកប្រកបវិជ្ជាជីវៈច្បាប់ និងសាធារណៈជនទាំងអស់ឱ្យបានជ្រាបថា អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នឹងធ្វើការប្រឡងប្រជែងជ្រើសរើសមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ ជំនាន់ទី២ ចំនួន ៣០រូប ដើម្បីមកបំពេញការងារពេញម៉ោងនៅ អ.ដ.ក.។

បើតាមសេចក្ដីជូនដំណឹងរបស់ អ.ដ.ក. បញ្ជាក់ថា លក្ខខណ្ឌសម្រាប់ដាក់ពាក្យសុំចុះឈ្មោះប្រឡងប្រជែងជ្រើសរើសមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទរួមមាន៖

១. បេក្ខជនត្រូវមានសញ្ជាតិខ្មែរ

២. បេក្ខជនត្រូវមានអាយុយ៉ាងតិច ២៥ (ម្ភៃប្រាំ) ឆ្នាំ គិតត្រឹមថ្ងៃដាក់ពាក្យសុំ

៣. បេក្ខជនត្រូវមានសញ្ញាបត្រចាប់ពីបរិញ្ញាបត្រច្បាប់ឡើងទៅ

៤. បេក្ខជនមិនធ្លាប់ត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋ ឬ បទមជ្ឈិមដោយចេតនាដោយគ្មានការព្យួរទោស។

ដោយឡែក ចំពោះនីតិវិធីនៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ ជំនាន់ទី២ នឹងត្រូវរៀបចំជា ២ (ពីរ) ដំណាក់កាល៖

- ដំណាក់កាលទី១ ៖ វិញ្ញាសាសរសេរលើមុខវិជ្ជាផ្នែកច្បាប់។

- ដំណាក់កាលទី២ ៖ វិញ្ញាសាសួរផ្ទាល់មាត់លើមុខវិជ្ជាផ្នែកច្បាប់ និងវប្បធម៌ទូទៅ (ចំពោះតែបេក្ខជនដែលបានជាប់ក្នុងដំណាក់កាលទី១)

និស្សិត អ្នកប្រកបវិជ្ជាជីវៈច្បាប់ និងសាធារណៈជនដែលមានចំណាប់អារម្មណ៍ អាចមកទទួលយកពាក្យសុំចុះឈ្មោ ប្រឡងប្រជែងជ្រើសរើសមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ ជំនាន់ទី២ នៅអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. ឬអាចទាញយកពាក្យសុំ តាមរយៈ QR Code ដែលមានបង្ហាញនៅផ្នែកខាងក្រោមនៃសេចក្តីជូនដំណឹង ឬតាមរយៈតំណភ្ជាប់តេឡេក្រាម (Telegram)៖ https://t.me/nadrcambodia/2567 ។

បេក្ខជនដែលមានបំណងដាក់ពាក្យប្រឡងប្រជែងត្រូវបំពេញពាក្យសុំនោះ និងមកដាក់ពាក្យដោយផ្ទាល់នៅអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. ដែលមានទីតាំងស្ថិតនៅជាន់ទី១ នៃអគាររដ្ឋបាលពហុបំណងនៃវិស័យយុត្តិធម៌ ក្នុងបរិវេណបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ដែលមានអាសយដ្ឋាននៅមហាវិថីឈ្នះឈ្នះ ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅរៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

កាលបរិច្ឆេទនៃការឈប់ទទួលពាក្យសុំ៖ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ១៧: ០០នាទី៕









ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក