សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយលោកស្រី Pany Yathotou អនុប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ | អីយ៉ា!! ភ្ញៀវទេសចរជាច្រើនមកលេងបុណ្យភូមិមានជើង និង ចូលរួមភ្លក់ និង លេងល្បែងប្រជាប្រិយ របស់ជនជាតិដើមភាគតិច | នាយករដ្ឋមន្ត្រីអំពាវនាវឲ្យចូលរួមគោរពអនុសញ្ញាអូតាវ៉ា |

រដ្ឋាភិបាលជប៉ុនអះអាងថា វត្តមានទាហ៊ានកូរ៉េខាងជើងលើទឹកដីរុស្សីគឺជា "ក្តីបារម្ភយ៉ាងធ្ងន់ធ្ងរ"

ជប៉ុន៖ នៅថ្ងៃសុក្រ ទី២៥ ខែតុលានេះ ជប៉ុនបានអះអាងថាខ្លួនកំពុងតាមដានជាមួយនឹង "ក្តីបារម្ភយ៉ាងធ្ងន់ធ្ងរ" ជុំវិញការណ៍ដែលទាហ៊ានរបស់កូរ៉េខាងជើងកំពុងមានវត្តមាននៅក្នុងប្រទេសរុស្សី ដែលនឹងអាចនាំឱ្យមានការដាក់ពង្រាយកងទ័ពទាំងនេះនៅលើទឹកដីអ៊ុយក្រែន។ ប្រធានលេខាធិការគណៈរដ្ឋមន្រ្តីជប៉ុន លោក Yoshimasa Hayashi ថ្លែងថា៖ "រដ្ឋាភិបាលជប៉ុនកំពុងតាមដានការដាក់ពង្រាយទាហានដោយកូរ៉េខាងជើងទៅកាន់ប្រទេសរុស្ស៊ីដោយមានការព្រួយបារម្ភយ៉ាងខ្លាំង ជាពិសេសទៅលើលទ្ធភាពដែលពួកគេ (កូរ៉េខាងជើង) អាចចូលរួមក្នុងការឈ្លានពានរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន"

លោក Hayashi ថ្លែងទៅកាន់អ្នកសារព័ត៌មានថា៖ "ស្ថានភាពវិវត្តន៍នាពេលថ្មីៗនេះនៃកិច្ចសហប្រតិបត្តិការយោធារវាងរុស្ស៊ី និងកូរ៉េខាងជើង រួមទាំងស្ថានភាពនៃការបញ្ជូនទាហ៊ានរបស់កូរ៉េខាងជើងទៅកាន់រុស្សី មិនត្រឹមតែនាំឱ្យស្ថានការណ៍នៅអ៊ុយក្រែនកាន់តែយ៉ាប់យ៉ឺនប៉ុណ្ណោះទេ ប៉ុន្តែការនាំឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងផងដែរ ពីទិដ្ឋភាពនៃផលប៉ះពាល់ទៅលើសន្តិសុខនៃតំបន់ជុំវិញដែនដីជប៉ុន"។ 

លេខាធិការគណៈរដ្ឋមន្រ្តីជប៉ុនលើកឡើងថា៖ "ជប៉ុននឹងបន្តប្រមូល, វិភាគព័ត៌មានពាក់ព័ន្ធ និងបន្តធ្វើការជាមួយសហគមន៍អន្តរជាតិសម្រាប់ការអនុវត្តឱ្យបានពេញលេញនូវដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខពាក់ព័ន្ធ និងការសម្រេចបាននូវសន្តិភាពដ៏ត្រឹមត្រូវ និងយូរអង្វែងនៅអ៊ុយក្រែនឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន"។ លោកបន្ថែមថា៖ «​ការ​ឈ្លានពាន​របស់​រុស្ស៊ី​មក​លើ​អ៊ុយក្រែន​គឺជា​ទង្វើ​ដ៏​ហួសចិត្ត​មួយ​ដែល​អង្រួន​មូលដ្ឋាន​នៃ​សណ្តាប់ធ្នាប់​អន្តរជាតិ»

ទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូងរាយការណ៍ថា ទាហានកូរ៉េខាងជើងប្រមាណ ៣,០០០នាក់ដែលបច្ចុប្បន្នកំពុងហ្វឹកហាត់នៅប្រទេសរុស្ស៊ី ដែលទំនងជានឹងត្រូវប្រើប្រាស់ដាក់ពង្រាយទៅលើសមរភូមិជួរមុខទល់នឹងអ៊ុយក្រែនក្នុងពេលឆាប់ៗនេះ ជាមួយនឹងទាហានរាប់ពាន់នាក់ទៀតដែលគ្រោងបញ្ជូនទៅបន្ថែមទៀតនាខែធ្នូខាងមុខ។ អង្គការ NATO និងរដ្ឋាភិបាលអាមេរិកបញ្ជាក់ថា ទាហ៊ានកូរ៉េខាងជើងកំពុងត្រូវបានបង្វឹកនៅក្នុងទឹកដីរុស្ស៊ី ដោយបានព្រមានថា ប្រសិនបើពួកគេ (កូរ៉េខាងជើង) ចូលរួមក្នុងសង្គ្រាមទល់នឹងអ៊ុយក្រែន នឹងអាចបង្ហាញពីការកើនឡើងដ៏គ្រោះថ្នាក់នៃសង្គ្រាមនេះ។ 

កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ អ៊ុយក្រែនបានអះអាងថាទាហានកូរ៉េខាងជើងបានមកដល់ "សមរភូមិប្រយុទ្ធ" ក្នុងតំបន់ព្រំដែន Kursk របស់រុស្ស៊ីជាទីតាំងដែលកងទ័ពរុស្សីបានព្យាយាមប្រយុទ្ធតទល់ទៅវិញទៅមកជាមួយអ៊ុយក្រែនជាច្រើនខែ។ គួរបញ្ជាក់ថា កូរ៉េខាងជើង និងរុស្ស៊ីបានចុះហត្ថលេខាលើកតិកាសញ្ញាការពារទៅវិញទៅមក និងត្រូវបានគេជឿជាក់ថារដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានផ្តល់ការគាំទ្រយ៉ាងពេញលេញផ្នែកសព្វាវុធក្នុងការវាយប្រហារទៅលើអ៊ុយក្រែន៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក