សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយលោកស្រី Pany Yathotou អនុប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ | អីយ៉ា!! ភ្ញៀវទេសចរជាច្រើនមកលេងបុណ្យភូមិមានជើង និង ចូលរួមភ្លក់ និង លេងល្បែងប្រជាប្រិយ របស់ជនជាតិដើមភាគតិច | នាយករដ្ឋមន្ត្រីអំពាវនាវឲ្យចូលរួមគោរពអនុសញ្ញាអូតាវ៉ា |

ក្រសួងកសិកម្មចិនព្យាករណ៍អំពីការប្រមូលផលធញ្ញជាតិកើនឡើងដល់ ៧ពាន់លានតោនក្នុងឆ្នាំ២០២៤

ចិន៖ អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងកិច្ចការជនបទចិនឱ្យដឹងនៅថ្ងៃសុក្រនេះថា ទិន្នផលធញ្ញជាតិរបស់ចិននឹងអាចកើនឡើងដល់ ៧ពាន់លានតោននៅក្នុងឆ្នាំ២០២៤នេះដោយបន្ថែមថា កិច្ចខិតខំប្រឹងប្រែងត្រូវតែរក្សាបន្តដើម្បីធានាបាននូវការផ្គត់ផ្គង់ប្រកបដោយស្ថិរភាព។ អនុរដ្ឋមន្ត្រីកសិកម្ម និងកិច្ចការជនបទ លោក Zhang Xingwang ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំងថា៖ "ទិន្នផលគ្រាប់ធញ្ញជាតិរបស់ចិនមានស្ថិរភាពក្នុងរយៈពេល ៩ឆ្នាំជាប់ៗគ្នាប្រមាណជា ៦៥០លានតោន ហើយនៅឆ្នាំនេះត្រូវគេរំពឹងថានឹងកើនឡើងលើសពី ៧ពាន់លានតោនជាលើកដំបូងនៅក្នុងឆ្នាំ២០២៤នេះ"

លោក Zhang មានប្រសាសន៍បន្តថា៖ “ការផ្គត់ផ្គង់ និងតម្រូវការស្បៀងអាហាររបស់ជាតិស្ថិតក្នុងស្ថានភាពសមតុល្យយ៉ាងតឹងតែង ដោយមិនមានការផ្លាស់ប្តូរច្រើននោះទេ ដូច្នេះហើយកិច្ចខិតខំប្រឹងប្រែងដើម្បីធានាបាននូវការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិប្រកបដោយស្ថិរភាព និងសុវត្ថិភាពនឹងនៅតែបន្ត”។ មិនត្រឹមតែប៉ុណ្ណោះ អនុរដ្ឋមន្រ្តីដដែលបានលើកឡើងថា ស្តុកសណ្តែកសៀងនៅតែពឹងផ្អែកលើការនាំចូល ហើយទិន្នផលនៃដំណាំពោតនៅតែមានការខ្វះខាត។

អនុរដ្ឋមន្រ្តីកសិកម្មចិនអះអាងថា ដើម្បី​ជំរុញ​ទិន្នផលធញ្ញជាតិ ក្រសួង​បាន​ជ្រើសរើស និង​បង្កាត់​ពូជ​សណ្តែកសៀង​ដែល​មាន​ប្រេង​ខ្ពស់ និង​ទិន្នផល​ខ្ពស់ និង​ព្យាយាមស្វែងរកពូជ​ផ្សេងៗ​ទៀត។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនស្តុកបម្រុង Sinograin របស់ចិន នឹងបង្កើនទំហំនៃការទិញពោតស្ដុកចូលបន្ថែមទៀត។ មន្រ្តីកសិកម្មរបស់ចិនក៏បានលើកឡើងពាក់ព័ន្ធនឹងតម្លៃសាច់ជ្រូក ដែលស្ថិតក្នុងតម្លៃស្ថិរភាពនៅក្នុងត្រីមាសទី៤ ហើយប្រាក់ចំណេញលើការចិញ្ចឹមជ្រូកត្រូវបានកំណត់ឱ្យស្ថិតនៅក្នុងកម្រិតធម្មតា៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក