ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំងអំពីលទ្ធភាពនៃការចុះអនុស្សរណ:នៃការយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការសម្រុះសម្រួលដោះស្រាយវិវាទ

ខេត្តកំពង់ឆ្នាំង ៖ នៅថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០២៤ ដោយទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) និងតាមការណែនាំពីលោកបណ្ឌិត ជិន ម៉ាលីន អនុប្រធានប្រចាំការនៃ អ.ដ.ក., លោក យ៉ម ផារ៉ូត អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. រួមនិងសហការីបានជួបប្រជុំជាមួយលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណ:អភិបាលខេត្តកំពង់ឆ្នាំង ដើម្បីពិភាក្សាពីលទ្ធភាពនៃការចុះអនុស្សរណ:នៃការយោគយល់គ្នារវាងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តកំពង់ឆ្នាំង។ 

នៅក្នុងកិច្ចប្រជុំនេះ លោក​ យ៉ម​ ផារ៉ូត​ បានលេីកទ្បេីងអំពីខ្លឹមសារគោល​សារសំខាន់​ និងភាពចាំបាច់នៃកិច្ចសហប្រតិបត្តិការរ​វាងស្ថាប័នទាំងពីរ​តាមរយៈ​ការចុះនូវ​អ​នុស្សរណ:នៃការយោគយល់គ្នានេះ។

ដូចគ្នា​ផងដែរ​ លោក​អភិបាលខេត្ត​ក៏បានសម្តែងនូវការស្វាគមន៍​ និងការគាំទ្រចំពោះការផ្តួចផ្តេីមរៀបចំឱ្យមាននូវអនុស្សរណនៃការយោគយល់គ្នានេះ​ជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំង​ ដែលតាមរយ:​កិច្ចសហប្រតិបត្តិការនេះ​ នឹងអាចរួមចំណែកក្នុងការលើកកម្ពស់ការដោះស្រាយវិវាទជូនប្រជាពលរដ្ឋដែលរស់នៅខេត្តកំពង់ឆ្នាំងនេះផ្ទាល់។

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក