ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ និងលោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពីការពិនិត្យឡើងវិញ និងការវិភាគនូវមុខងារ និងរចនាសម្ព័ន្ធក្រសួងយុត្តិធម៌

ភ្នំពេញ៖ នៅរសៀលថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ២០២៤, លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ជាអនុប្រធានប្រចាំការ នៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ហៅកាត់ថា (គ.វ.រ.) បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពីការពិនិត្យឡើងវិញ និងការវិភាគនូវមុខងារ និងរចនាសម្ព័ន្ធក្រសួងយុត្តិធម៌។

ក្នុងសិក្ខាសាលានេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រីជាថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌ និងថ្នាក់ដឹកនាំនៃក្រសួងមុខងារសាធារណៈ សរុបប្រមាណជាង ១៤០រូប។

ថ្លែងក្នុងសិក្ខាសាលានេះ, លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានថ្លែងអំណរគុណ កោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះក្រុមការងាររបស់ក្រសួងមុខងារសាធារណៈ ជាពិសេស ក្រុមការងារលេខាធិការដ្ឋាននៃ គ.វ.រ. ដែលបានផ្តល់កិច្ចសហការល្អ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និង បានជួយគាំទ្រផ្នែកបច្ចេកទេសដល់ក្រុមការងាររបស់ក្រសួងយុត្តិធម៌ ក្នុងការធ្វើឱ្យការពិនិត្យឡើងវិញ និងការវិភាគនូវមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួងយុត្តិធម៌ សម្រេចបាននូវវឌ្ឍនភាពតាមកម្មវិធីការងារដែលបានគ្រោងទុក។

ឆ្លៀតក្នុងឱកាសនេះផងដែរ, លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ក៏បានគូសរំលេចជូនអង្គសិក្ខាសាលាទាំងមូលអំពីការងារកែសម្រួលរចនាសម្ព័ន្ធ និងការកែទម្រង់សំខាន់ៗមួយចំនួនក្នុងវិស័យយុត្តិធម៌ ដែលក្រសួងយុត្តិធម៌បានអនុវត្តនាពេលកន្លងមក។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានបន្ថែមទៀតថា "ការកែទម្រង់រដ្ឋបាលសាធារណៈ” និង “ការកែទម្រង់ច្បាប់ និង ប្រព័ន្ធយុត្តិធម៌” គឺជាការងារអាទិភាពដ៏សំខាន់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដោយការងារកែទម្រង់ទាំង ២ នេះ ត្រូវបានរៀបចំជាមុំដ៏សំខាន់ក្នុងចំណោមមុំទាំង ៥ ដែលបង្កើតបានជាស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ - ដំណាក់កាលទី ១ និងជាវិធានការគន្លឹះរបស់ សម្តេចធិបតីប្រមុខរាជរដ្ឋាភិបាល ដែលត្រូវសម្រេចឱ្យចេញជាលទ្ធផលនៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា នេះ។

ក្នុងឱកាសនោះផងដែរ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានបន្តទៀតថា "ការកែទម្រង់រដ្ឋបាលសាធារណៈ” និង “ការកែទម្រង់ច្បាប់ និង ប្រព័ន្ធយុត្តិធម៌” នេះគឺមានភាពប្រទាក់ក្រឡាគ្នា ហើយជោគជ័យនៃ “ការកែទម្រង់រដ្ឋបាលសាធារណៈ” គឺជាកាតាលីករមិនអាចខ្វះបាន ដែលនឹងជួយពន្លឿន និងបង្កើនប្រសិទ្ធភាពនៃ “ការកែទម្រង់ប្រព័ន្ធយុត្តិធម៌” សំដៅពង្រឹង និងលើកកម្ពស់សេវាយុត្តិធម៌ និងគុណភាពនៃយុត្តិធម៌ ដែលជាបំណងប្រាថ្នារបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងការលើកកម្ពស់ “គោលការណ៍នីតិរដ្ឋ” និង “យុត្តិធម៌នៅក្នុងសង្គមជាតិ”៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក