សេចក្តីជូនដំណឹងស្ដីពីការផ្លាស់ប្តូរទីតាំងធ្វើការរបស់នាយកដ្ឋានកិច្ចការរដ្ឋបាល នៃអគ្គលេខាធិការដ្ឋានក្រសួងយុត្តិធម៌
ភ្នំពេញ៖ ក្រសួងយុត្តិធម៌ នៅថ្ងៃទី២២ ខែតុលានេះបានគោរពជម្រាប និងជូនដំណឹងដល់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័ន សាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ អង្គភាពពាក់ព័ន្ធ និងសាធារណជនទាំងអស់ មេត្តាជ្រាបថា នាយកដ្ឋានកិច្ចការរដ្ឋបាល នៃអគ្គលេខាធិការដ្ឋានក្រសួងយុត្តិធម៌ បានផ្លាស់ប្តូរទីតាំងធ្វើការពី សណ្ឋាគារកាំបូឌីយ៉ាណា បន្ទប់លេខ១ ជាន់ផ្ទាល់ដី ទៅ ទីស្តីការក្រសួងយុត្តិធម៌ដែលមានអាសយដ្ឋានស្ថិតនៅតាមបណ្តោយមហាវិថីសម្តេចសុធារស ខណ្ឌដូនពេញ រាជធានីភ្នំពេញ (ទល់មុខព្រះបរមរាជវាំង) ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
សេចក្តីដូចបានគោរពជម្រាបជូនខាងលើ សូម សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័ន សាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ អង្គភាពពាក់ព័ន្ធ និងសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរសព្ទ ០៩៧ ២៥៥ ៨២៧៧ / ០១១ ៨៨៣ ៨៦៦ / ០១២ ៩០០ ៤៤៦៕