ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

បញ្ហាសង្គ្រាមរុស្សី-អ៊ុយក្រែននៅតែជាប្រធានបទក្ដៅក្នុងកិច្ចប្រជុំកំពូល BRICS នៅរុស្សី

អន្តរជាតិ៖ មេដឹកនាំរុស្សីមានបំណងចង់ឱ្យកិច្ចប្រជុំកំពូល BRICS បង្ហាញអំពីការកើនឡើងនៃឥទ្ធិពលបណ្ដាប្រទេសនៅក្រៅតំបន់លោកខាងលិច ស្របពេលដែលបណ្ដាសម្ព័ន្ធមិត្ត BRICS ដែលជាដៃគូរបស់រុស្សីរួមមាន ចិន, ឥណ្ឌា, ប្រេស៊ីល និងប្រទេសពិភពអារ៉ាប់កំពុងជំរុញឱ្យលោកប្រធានាធិបតី Vladimir Putin រកវិធីបញ្ចប់សង្រ្គាមដែលកំពុងញាំញីជាមួយអ៊ុយក្រែន។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះសមាជិករបស់ BRICS មានទំហំស្មើនឹង ៤៥ភាគរយនៃចំនួនប្រជាជនសរុបរបស់ពិភពលោក និងស្មើនឹងជាង ៣៥ភាគរយនៃទំហំ GDP សរុបរបស់ពិភពលោក ខណៈចិនមានទំហំសេដ្ឋកិច្ចជាងពាក់កណ្ដាលនៃទំហំសេដ្ឋកិច្ចនៃបណ្ដាប្រទេសជាសមាជិក BRICS ទាំងអស់។ 

លោកប្រធានាធិបតី Vladimir Putin ដែលបច្ចុប្បន្នត្រូវបានបណ្ដាប្រទេសលោកខាងលិចចាត់ទុកជាឧក្រិដ្ឋជនសង្គ្រាមបានថ្លែងប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា៖ "BRICS មិនដាក់ខ្លួនទៅលើជំហរប្រឆាំងនឹងនរណាម្នាក់ (ឬភាគីណាមួយ) ឡើយ" ហើយគោលដៅគឺជាកត្តាជំរុញការរីកចំរើននៃពិភពលោកប៉ុណ្ណោះ។ លោក Putin ថ្លែងថា៖ "នេះគឺជាសមាគមនៃរដ្ឋដែលធ្វើការរួមគ្នាដោយផ្អែកលើតម្លៃរួម ចក្ខុវិស័យរួមនៃការអភិវឌ្ឍន៍ និងសំខាន់បំផុតគឺគោលការណ៍នៃការគិតគូរពីផលប្រយោជន៍របស់គ្នាទៅវិញទៅមក"

គួរកត់សម្គាល់ថា កិច្ចប្រជុំកំពូល BRICS កំពុងធ្វើឡើងនៅឯទីក្រុង Kazan ប្រទេសរុស្សី ខណៈដែលមេដឹកនាំហិរញ្ញវត្ថុពិភពលោកកំពុងជួបប្រមូលផ្តុំគ្នានៅឯទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ចំពេលដែលបញ្ហាធំៗកំពុងកើតមានដូចជាសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា, សង្គ្រាមរុស្សី-អ៊ុយក្រែន, វិបត្តិសេដ្ឋកិច្ចរបស់ចិន រួមជាមួយការព្រួយបារម្ភថាការបោះឆ្នោតប្រធានាធិបតីអាមេរិកអាចបញ្ឆេះសមរភូមិពាណិជ្ជកម្មថ្មីឡើងមក៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក