ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ឥស្សរជនវិស័យយុត្តិធម៌ចំនួន ៤រូបត្រូវបានជាប់ឆ្នោតជ្រើសតាំងជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម

ភ្នំពេញ៖ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ នេះបានចេញសេចក្ដីប្រកាសស្ដីពីលទ្ធផលនៃការបោះឆ្នោតសម្រាប់ជ្រើសតាំងសមាជិកឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម។ 

ក្នុងសេចក្ដីប្រកាសដែលចុះហត្ថលេខាដោយ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការរៀបចំការបោះឆ្នោត បញ្ជាក់ថា សម្រាប់ការជ្រើសតាំងសមាជិកឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមតាមរយៈការបោះឆ្នោតពីចៅក្រម ព្រះរាជអាជ្ញា នៃតុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល, សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍, សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី-ខេត្ត និងព្រះរាជអាជ្ញានៃក្រសួងយុត្តិធម៌ កាលពីថ្ងៃទី១៩ និងថ្ងៃទី២០ ខែតុលាកន្លងទៅ ជាលទ្ធផល បេក្ខជនជាប់ឆ្នោតជាសមាជិកឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមមានចំនួន ៤រូបដូចខាងក្រោម៖ 

១. លោក វ៉េង ប៊ុនធឿន ជាសមាជិកឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមជ្រើសតាំងតាមការបោះឆ្នោតដោយចៅក្រមនៃសាលាជម្រះក្ដីជាន់ខ្ពស់។ 

២. លោក សេង ប៊ុនឃាង ជាសមាជិកឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមជ្រើសតាំងតាមការបោះឆ្នោតដោយព្រះរាជអាជ្ញាបម្រើការងារនៅមហាអយ្យការអមសាលាជម្រះក្ដីជាន់ខ្ពស់ និងនៅក្រសួងយុត្តិធម៌។ 

៣. លោក អ៉ីវ បូរិន្ទ ជាសមាជិកឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមជ្រើសតាំងតាមការបោះឆ្នោតដោយចៅក្រមពេញសិទ្ធនៃសាលាដំបូងទូទាំងប្រទេស។ 

៤. លោក ស្រ៊ា រតនៈ ជាសមាជិកឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមជ្រើសតាំងតាមការបោះឆ្នោតដោយព្រះរាជអាជ្ញាពេញសិទ្ធនៃអយ្យការអមសាលាដំបូងទូទាំងប្រទេស៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក