ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ក្រសួងការបរទេសចិនថ្កោលទោសចំពោះហេតុការណ៍វាយប្រហារលើស្ថានកុងស៊ុលរបស់ខ្លួននៅមីយ៉ាន់ម៉ា

ចិន៖ នាថ្ងៃចន្ទ ទី២១ ខែតុលានេះ រដ្ឋាភិបាលចិនបានថ្កោលទោសចំពោះការវាយប្រហារលើស្ថានកុងស៊ុលរបស់ខ្លួននៅទីក្រុង Mandalay និងបានជំរុញឱ្យអាជ្ញាធរមីយ៉ាន់ម៉ាព្យាយាមខិតខំប្រឹងប្រែងដើម្បីចាប់ខ្លួនជនល្មើស។ នេះបើតាមការឱ្យដឹងពីអ្នកនាំពាក្យក្រសួងការបរទេសចិន។

គួររំឮកថា ប្រទេសមីយ៉ាន់ម៉ាបានស្ថិតក្នុងភាពចលាចលចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២១ នាគ្រាដែលមេដឹកនាំយោធាបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលកាន់អំណាចដែលដឹកនាំដោយលោកស្រី Aung San Suu Kyi ដែលត្រូវបានគេមើលឃើញថាជាការបញ្ចប់ជំហានឆ្ពោះទៅរករបបប្រជាធិបតេយ្យមីយ៉ាន់ម៉ា។ 

គួរឱ្យដឹងថា ឧប្បត្តិហេតុនៃការវាយប្រហារលើស្ថានកុងស៊ុលចិនបានកើតឡើងកាលពីសប្តាហ៍មុន ក្រោយពីគេសង្កេតឃើញថាមានការកើនឡើងនូវការរិះគន់ប្រឆាំងនឹងរដ្ឋាភិបាលចិននៅលើបណ្ដាញសង្គម និងជាពិសេសបន្ទាប់ពីមានការដាក់សម្ពាធលើក្រុមឧទ្ទាមឱ្យបញ្ឈប់សកម្មភាពវាយប្រហារលើនឹងរបបយោធា។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian ថ្លែងប្រាប់អ្នកសារព័ត៌មានថា៖ "ហេតុការណ៍បំផ្ទុះនេះកើតឡើងកាលពីល្ងាចថ្ងៃសុក្រសប្តាហ៍មុន និងមិនបណ្ដាលឱ្យមានមនុស្សស្លាប់នោះទេ គ្រាន់តែបានបំផ្លិចបំផ្លាញផ្នែកខ្លះនៃបរិវេណស្ថានកុងស៊ុល"។ អ្នកនាំពាក្យក្រសួងការបរទេសចិនបន្ថែមថា នាពេលថ្មីៗនេះ ស្ថានកុងស៊ុលចិនបានចេញការដាស់តឿនដល់ពលរដ្ឋចិន, ម្ចាស់អាជីវកម្ម និងខ្សែស្រឡាយចិនទាំងអស់ដែលរស់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ឱ្យមានការប្រុងប្រយ័ត្នជានិច្ចចំពោះស្ថានភាពសន្តិសុខជាក់ស្ដែង និងសុវត្ថិភាពប្រចាំថ្ងៃ។

គួរបញ្ជាក់ថា ការដាក់សម្ពាធពីចិនទៅលើក្រុមឧទ្ទាមឱ្យបញ្ឈប់ការប្រយុទ្ធរបស់ខ្លួនជាមួយរបបយោធា បានបង្កឱ្យមានការសង្ស័យថាចិនគឺជាអ្នកនៅពីក្រោយ និងគាំទ្ររបបយោធាមីយ៉ាន់ម៉ា និងបង្កឱ្យមានទស្សនៈខ្វែងគ្នាជាច្រើនក្នុងចំណោមអ្នកដែលប្រឆាំងទៅនឹងរបបដឹកនាំដោយលោកឧត្តមសេនីយ៍ Min Aung Hlaing។ 

កាលពីខែសីហាកន្លងទៅ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានជួបពិភាក្សាជាមួយមេដឹកនាំយោធា លោក Min Aung Hlaing ដែលការណ៍នេះបានបង្កឱ្យមានការរិះគន់ជាខ្លាំងទៅលើ និងនាំឱ្យមាន​​ការលើកឡើងថាចិនមានការទទួលស្គាល់រដ្ឋាភិបាលយោធាដែលកំពុងស្ថិតក្នុងវិបត្តិនយោបាយនេះ។ សកម្មជននយោបាយជាច្រើនក៏បានសម្តែងការខកចិត្តចំពោះជំហររបស់ចិន ដែលបានលើកឡើងថានេះជារបាំងដ៏សំខាន់សម្រាប់ការតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក