ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រុស្ស៊ី​នឹង​បញ្ចុះបញ្ចូល​ប្រទេសសម្ព័ន្ធមិត្ត BRICS ឱ្យ​បញ្ចប់​ឥទ្ធិពល​ប្រាក់​ដុល្លារ​អាមេរិក

អន្តរជាតិ៖ រដ្ឋាភិបាលរុស្ស៊ីដែលកំពុងប្រឈមមុខនឹងទណ្ឌកម្មពីបណ្ដាប្រទេសលោកខាងលិច ត្រូវគេរំពឹងថានឹងព្យាយាមបញ្ចុះបញ្ចូលទៅបណ្ដាប្រទេសជាសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងកិច្ចប្រជុំកំពូល BRICS ដើម្បីអនុម័តជម្រើសជំនួសប្រាក់ដុល្លារសម្រាប់ការទូទាត់ជាសកល។

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលនៃបណ្ដាប្រទេសដែល​មាន​សេដ្ឋកិច្ច​កំពុង​រីក​ចម្រើន ​នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​ទីក្រុង Kazan ប្រទេសរុស្ស៊ី​ ចាប់ពីថ្ងៃអង្គារ ទី២២ ខែតុលា រហូតដល់ថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលានេះ។ រុស្សីទំនងជានឹងបង្ហាញថា ខ្លួនមានភាពស៊ាំទៅហើយទៅលើការប៉ុនប៉ងផ្តាច់ខ្លួនឱ្យចេញពីឆាកអនុ្តរជាតិ ហើយរុស្សីនឹងព្យាយាមបញ្ចុះបញ្ចូលសមាជិកផ្សេងទៀតនៅក្នុងក្រុមប្រទេស BRICS ឱ្យផ្លាស់ប្តូរប្រព័ន្ធហិរញ្ញវត្ថុសកល។

គួរបញ្ជាក់ថា BRICS ដែលបានបង្កើតឡើងដំបូងនៅឆ្នាំ២០០៩ ដែលមានសមាជិកដើមរួមមាន រុស្សី, ប្រេស៊ីល, ចិន, ឥណ្ឌា និងអាហ្វ្រិកខាងត្បូង បច្ចុប្បន្នមានសមាជិករបស់ខ្លួនចំនួន ១០ប្រទេស ហើយមានប្រទេសចំនួន ៣៤ទៀតកំពុងស្នើចូលរួមជាសមាជិករបស់ខ្លួនបន្ថែម។ បណ្ដារដ្ឋជាសមាជិក BRICS មានទំហំសេដ្ឋកិច្ចស្មើនឹងជាង ៣០ភាគរយនៃ GDP សរុបរបស់ពិភពលោក និងជាប្រទេសដែលមានចំនួនប្រជាជនសរុបស្មើនឹងជាង ៤៥ភាគរយនៃចំនួនប្រជាជនពិភពលោក។

ស្របពេលដែលឥទ្ធិពលនៃសម្ព័ន្ធមិត្ត BRICS កំពុងកើនឡើង ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin សង្ឃឹមថានឹងមានការគាំទ្រដើម្បីដណ្តើមយកឥទ្ធិពលរបស់បស្ចិមប្រទេសទៅលើសេដ្ឋកិច្ចពិភពលោក។ លោក Putin ថ្លែងថា៖ “ខ្ញុំជឿជាក់ថា តាមរយៈការធ្វើសកម្មភាពរួមគ្នាដោយឯកភាព យើងនឹងអាចបំពេញសក្តានុពលរបស់យើងក្នុងវិស័យសេដ្ឋកិច្ច ការវិនិយោគ បច្ចេកវិទ្យា និងធនធានមនុស្ស ដើម្បីពង្រឹងឥទ្ធិពលវិជ្ជមានរបស់ BRICS លើការអភិវឌ្ឍន៍ពិភពលោក និងធ្វើឱ្យពិភពលោកកាន់តែមានសុវត្ថិភាព និង កាន់តែចុះសម្រុងគ្នា”

គួរឱ្យដឹងថា រុស្សីបានព្យាយាមប៉ុនប៉ងឱ្យមានកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារ បន្ទាប់ពីការបំរាមជាបន្តបន្ទាប់ពីសំណាក់បណ្តាប្រទេសលោកខាងលិច បន្ទាប់ពីការផ្ទុះឡើងនូវសង្គ្រាមជាមួយអ៊ុយក្រែន។ ទណ្ឌកម្ម​ដែលរុស្សីកំពុងទទួលរង​រួមមាន​ការ​បង្កក​ប្រាក់​បម្រុង​រូបិយប័ណ្ណ​បរទេស និង​ទ្រព្យ​សកម្មរបស់រុស្សី ​បាន​ធ្វើ​ឱ្យប្រទេសនេះ​មាន​ការ​លំបាក​ជាខ្លាំងក្នុង​ការ​ទូទាត់​ផ្នែក​ពាណិជ្ជកម្ម៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក