ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ប្រធានាធិបតីអ៊ុយក្រែនទាមទារឱ្យមានប្រតិកម្មខ្លាំងៗលើកូរ៉េខាងជើងជុំវិញការចូលដៃក្នុងសង្គ្រាមជាមួយរុស្សី

អន្តរជាតិ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ឱ្យដឹងកាលពីថ្ងៃអាទិត្យម្សិលមិញនេះថា លោកកំពុងព្យាយាមឱ្យមានប្រតិកម្មខ្លាំងៗពីបណ្ដាប្រទេសដែលទទួលស្គាល់ថា កូរ៉េខាងជើងកំពុងមានការលូកដៃខ្លាំងៗឡើងក្នុងសង្គ្រាមដែលអូសបន្លាយរយៈពេលជាង ២ឆ្នាំកន្លងមកនេះ រវាងរុស្សីជាមួយអ៊ុយក្រែន។ 

ថ្លែងនៅក្នុងសារជាវីដេអូមួយ លោក Zelenskyy អះអាងថា ផ្កាយរណប និងភស្តុតាងជាវីដេអូជាច្រើនដែលបង្ហាញថា កូរ៉េខាងជើងកំពុងបញ្ជូនទាំងយុទ្ធូបករណ៍ ក៏ដូចជាមានទាំងការបញ្ជូនកងកម្លាំងទាហ៊ានទៅកាន់រុស្សីផងដែរ ដើម្បីត្រៀមសម្រាប់ការដាក់ពង្រាយកងទ័ព។ លោក Zelenskyy ថ្លែងថា៖ "ខ្ញុំពិតជាមានការដឹងគុណជាខ្លាំងដល់បណ្ដាមេដឹកនាំ និងអ្នកតំណាងនៃរដ្ឋទាំងនោះដែលមិនបិទភ្នែក ហើយនិយាយនូវការពិតអំពីកិច្ចសហការ (កូរ៉េខាងជើង-រុស្សី) ដែលជាហេតុនាំឱ្យមានសង្គ្រាមកាន់តែធំ"។ លោកបន្តថា៖ "ខ្ញុំរំពឹងថានឹងមានប្រតិកម្មធម្មតា ដោយស្មោះត្រង់ និងខ្លាំងក្លាពីសំណាក់ដៃគូរបស់យើងទៅលើបញ្ហានេះ"

ប្រធានាធិបតីអ៊ុយក្រែនបន្ថែមថា ការលូកដៃរបស់កូរ៉េខាងជើង (ក្នុងសង្គ្រាមជាមួយរុស្សី) កាន់តែច្រើនឡើងនឹងអាចបង្កគ្រោះថ្នាក់ដល់មនុស្សគ្រប់គ្នា។ លោកថ្លែងថា៖ "ជាអកុសល, បញ្ហាអស្ថិរភាព និងការគំរាមកំហែងនឹងអាចកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីកូរ៉េខាងជើងត្រូវបានបណ្តុះបណ្តាលសម្រាប់ការចូលរួមក្នុងសង្គ្រាមទំនើប"។ លោកក៏បានអះអាងថា សកម្មភាព​របស់​កូរ៉េ​ខាង​ជើង​ជាការបង្ហាញថាប្រទេសនេះបានចូល​រួមក្នុង​សង្គ្រាម​ប្រឆាំង​នឹង​អ៊ុយក្រែន។

ដោយឡែក កាលពីសប្តាហ៍មុនប្រធានាធិបតីអ៊ុយក្រែនបានចោទប្រកាន់កូរ៉េខាងជើងថាបានដាក់ពង្រាយកម្លាំងនៅលើទឹកដីរបស់រុស្សីនិងរៀបចំបញ្ជូនទាហានរាប់ពាន់នាក់ដើម្បីជួយដល់កិច្ចប្រឹងប្រែងក្នុងសង្គ្រាមរបស់ទីក្រុងម៉ូស្គូ។ ទីភ្នាក់ងារចារកម្មរបស់កូរ៉េខាងត្បូងក៏បានបញ្ជាក់កាលពីថ្ងៃសុក្រថា កូរ៉េខាងជើងបានបញ្ជូនកងទ័ពកងកម្លាំងពិសេសរបស់ខ្លួនចំនួន ១,៥០០នាក់ ទៅកាន់ប្រទេសរុស្សីដើម្បីហ្វឹកហ្វឺនផងដែរ។ 

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានថ្លែងកាលពីថ្ងៃសៅរ៍ថា លោកនៅមិនទាន់អាចបញ្ជាក់បាននៅឡើយពីរបាយការណ៍ដែលថា កូរ៉េខាងជើងបានបញ្ជូនទាហានរបស់ខ្លួនទៅកាន់រុស្ស៊ី ប៉ុន្តែលោកបាននិយាយថា វានឹងជារឿងគួរឱ្យបារម្ភ និងយកចិត្តទុកដាក់ ប្រសិនបើវាជារឿងពិត។ អគ្គលេខាធិការអង្គការ NATO លោក Mark Rutte លើកឡើងកាលពីថ្ងៃព្រហស្បតិ៍ថា មិនមានភស្តុតាងណាមួយបញ្ជាក់ពីវត្តមានកូរ៉េខាងជើងក្នុងសង្គ្រាមរុស្សី-អ៊៊ុយក្រែននៅឡើយទេនៅពេលនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក