ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តី បញ្ជាក់ពីដំណើរអញ្ជើញចូលរួមក្នុង​ពិធីចូល​កាន់​តំណែង​របស់ លោក Prabowo Subianto ជាប្រធានាធិបតីថ្មី និងលោក Gibran Rakabuming Raka ជាអនុប្រធានាធិបតីថ្មី នៃសាធារណរដ្ឋឥណ្ឌូណេស៊ី

ភ្នំពេញ៖ នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ លោក មាស សុភ័ណ្ឌ ប្រធាន​ក្រុមអ្នកនាំពាក្យ​របស់​នាយករដ្ឋមន្រ្តី បានផ្តល់បទ​សម្ភាសន៍​ដល់​អ្នកសារព័ត៌មាន ស្តីពីដំណើរអញ្ជើញចូលរួមក្នុង​ពិធី​ចូល​កាន់​តំណែង​​របស់ លោក Prabowo Subianto ​ជាប្រធានាធិបតីថ្មី និង លោក Gibran Rakabuming Raka ជាអនុប្រធានាធិបតីថ្មី នៃ​សាធារណរដ្ឋ​ឥណ្ឌូណេស៊ី របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាក្រកម្ពុជា នៅរដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី។

លោក មាស សុភ័ណ្ឌ បានបញ្ជាក់ថា តបតាមការអញ្ជើញរបស់លោកប្រធានាធិបតី Joko Widodo  សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូ​ជាន់ខ្ពស់ អញ្ជើញចូលរួម​ពិធីចូលកាន់តំណែង​របស់ លោក Prabowo Subianto  ជាប្រធានាធិបតីថ្មី និង លោក Gibran Rakabuming Raka  ជាអនុប្រធានាធិបតីថ្មី នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ដែល​នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី២០ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ។

ដំណើរអញ្ជើញចូលរួមរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ក្នុងពិធីចូលកាន់តំណែងនេះ នឹងបង្ហាញយ៉ាងច្បាស់ពីភាពជាដៃគូដ៏រឹងមាំ និងទំនាក់ទំនងដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ។

គណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាដែលអញ្ជីញអមដំណើរសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីក្នុងឱកាសនេះរួមមាន៖ លោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ក្រសួងការពារជាតិ, លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ការបរទេស​និងសហប្រតិបត្តិការ​អន្តរជាតិ, លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តី ទទួលបន្ទុក​បេសកកម្ម​ពិសេស, លោកជំទាវ ចម និមល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម  រួមនឹង ឯកឧត្តមរដ្ឋមន្ត្រី​ប្រតិភូអមនាយករដ្ឋមន្ត្រី ព្រមទាំង​មន្ត្រីជាន់ខ្ពស់​ក្រសួង-ស្ថាប័នពាក់ព័ន្ធមួយចំនួនផងដែរ។

ក្រៅពីចូលរួមកម្មវិធីខាងលើ សម្តេចបវរធិបតី ក៏នឹងទទួលជួប​ពិភាក្សា​ការងារជាមួយនឹង​ឥស្សរជនបរទេសមួយចំនួន​ផងដែរ។

លោក មាស សុភ័ណ្ឌ បានគូសបញ្ជាក់ថា សម្ដេចធិបតី នឹងដឹកនាំគណៈប្រតិភូ​ជាន់ខ្ពស់រាជរដ្ឋាភិបាល​កម្ពុជា ធ្វើមាតុភូមិនិវត្តន៍​មកដល់​ព្រះរាជាណាកម្ពុជា​វិញ នាល្ងាច ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក