ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អគ្គលេខាធិការ​ដ្ឋាននៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានរៀបចំ​វគ្គប​ណ្តុះបណ្តាល​តម្រ​ង់ទិសជូនដល់មន្ត្រីកិច្ចសន្យានៃអគ្គលេខាធិការដ្ឋាន​នៃ អ.ដ.ក.

ភ្នំពេញ៖ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ អគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. បាន​រៀបចំវគ្គបណ្តុះបណ្តាលតម្រង់ទិសជូនដល់មន្ត្រីជាប់កិច្ចសន្យាថ្មី​ចំនួន ២៥ រូប ដែល​ទើប​ត្រូវ​បាន​ជ្រើសរើស​ជាប់ឱ្យមកបំពេញការងារ​នៅអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក.។

វគ្គបណ្តុះបណ្តាលតម្រង់ទិស​នេះ​ ត្រូវ​បាន​រៀប​ចំ​ឡើងក្នុងគោលបំណងដើម្បីកសាង​ និងបង្កេីន​សមត្ថភាពដល់មន្ត្រីកិច្ចសន្យានៃអគ្គលេខាធិ​ការដ្ឋាននៃ អ.ដ.ក. ដែលវគ្គបណ្តុះបណ្តាលនេះ​ ផ្តោតលេី​មេរៀនសំខាន់​ៗ​ ចំនួន​ ៤​ រួមមាន​ :

​ ១-​ បែបបទការងារ និងវិន័យ​ការ​ងារ​ដែល​ត្រូវប្រកាន់ខ្ជាប់ក្នុងពេលបំពេញការងារ

​ ២-​ រចនាសម្ព័ន្ធការងារ និង​លំហូរ​ការ​ងារ​របស់​អគ្គ​លេ​ខា​ធិការដ្ឋាននៃ អ.ដ.ក.

​ ៣-​ បទប្បញ្ញត្តិ​សំខាន់ៗ​ របស់​ អ.ដ.ក. និង

​ ៤-​ របៀប​តាក់​តែង​លិខិត​រដ្ឋបាល។

គួរបញ្ជាក់ថា​ ការបណ្តុះបណ្តាល​ធនធានមនុស្ស​ គឺជាការងារស្នូល​មួយ​ ដែល​ អ.ដ.ក.​ បានផ្តល់ការគាំទ្រ​ និងយកចិត្តទុកដាក់ខ្ពស់​ សំដៅលេីក​កម្ពស់សមត្ថភាព​មន្ត្រី​ និងប្រសិទ្ធភាពក្នុងការអនុវត្តការងារ​។

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក