អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការរៀបចំវគ្គបណ្តុះបណ្តាលតម្រង់ទិសដល់មន្ត្រីកិច្ចសន្យានៃអគ្គលេខាធិការដ្ឋាន អ.ដ.ក.
ភ្នំពេញ៖ នាថ្ងៃព្រហស្បត្តិ៍ ទី១៧ ខែតុលា ឆ្នាំ២០២៤ អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានរៀបចំវគ្គបណ្តុះបណ្តាលតម្រង់ទិសជូនដល់មន្ត្រីជាប់កិច្ចសន្យាថ្មីចំនួន ២៥ រូប ដែលទើបត្រូវបានជ្រើសរើសជាប់ឱ្យមកបំពេញការងារនៅអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក.។
វគ្គបណ្តុះបណ្តាលតម្រង់ទិសនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីកសាង និងបង្កេីនសមត្ថភាពដល់មន្ត្រីកិច្ចសន្យានៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. ដែលវគ្គបណ្តុះបណ្តាលនេះ ផ្តោតលេីមេរៀនសំខាន់ៗ ចំនួន ៤ រួមមាន៖
១- បែបបទការងារ និងវិន័យការងារដែលត្រូវប្រកាន់ខ្ជាប់ក្នុងពេលបំពេញការងារ
២- រចនាសម្ព័ន្ធការងារ និងលំហូរការងាររបស់អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ
៣- បទប្បញ្ញត្តិសំខាន់ៗ របស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និង
៤- របៀបតាក់តែងលិខិតរដ្ឋបាល។
គួរបញ្ជាក់ថា ការបណ្តុះបណ្តាលធនធានមនុស្ស គឺជាការងារស្នូលមួយដែលអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានផ្តល់ការគាំទ្រ និងយកចិត្តទុកដាក់ខ្ពស់ សំដៅលេីកកម្ពស់សមត្ថភាពមន្ត្រី និងប្រសិទ្ធភាពក្នុងការអនុវត្តការងារ៕