ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោ ហ៊ុន សែន ស្វាគមន៍លោក ហៃ វណ្ណា ដែលដែលបានធ្វើការសុំអភ័យទោសចំពោះកំហុសឆ្គង ប្រកាសផ្តាច់ខ្លួនចេញពីក្រុមប្រឆាំងជ្រុលនិយម និងមកចូលរួមជីវភាពនយោបាយជាមួយគណប្រជាជន

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបង្ហាញការស្វាគមន៍ចំពោះលោក ហៃ វណ្ណា ដែលបានធ្វើការសុំអភ័យទោសចំពោះកំហុសឆ្គង និងប្រកាសផ្តាច់ខ្លួនចេញពីក្រុមប្រឆាំងជ្រុលនិយម មកចូលរួមជីវភាពនយោបាយជាមួយគណប្រជាជននិង នាំយកចំណេះដឹងដើម្បីចូលរួមកសាងប្រទេសជាតិវិញ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារយ៉ាងដូច្នេះថា៖ "ក្នុងនាមគណបក្សប្រជាជនកម្ពុជាខ្ញុំ សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកហៃ វណ្ណា ដែលបានធ្វើការសូមអភ័យទោសចំពោះការខុសឆ្គងរបស់ខ្លួន កាលពីថ្ងៃ១៨ សីហា ២០២៤ និងបានប្រកាសផ្តាច់ខ្លួនចេញពីក្រុមប្រឆាំងជ្រុលនិយម មកចូលរួមជីវភាពនយោបាយជាមួយគណប្រជាជន និងនាំយកចំណេះដឹងដើម្បីចូលរួមកសាងប្រទេសជាតិវិញ"

ក្នុងនោះផងដែរ សម្តេចតេជោក៏សូមការយោគយល់អាធ្យាស្រ័យពីសំណាក់បងប្អូនជនរួមជាតិ ដែលខឹងសម្បាចំពោះបុគ្គល ហៃ វណ្ណា កន្លងមក និងបញ្ចប់ការខឹងសម្បានេះដើម្បីចាប់ដៃគ្នាកសាងអនាគតរបស់កម្ពុជា។ សម្តេចតេជោបន្ថែមថា សម្តេចសង្ឃឹមថាបងប្អូនផ្សេងទៀតនឹងយកគំរូតាម លោក ហៃ វណ្ណា ដោយផ្តាច់ខ្លួនចេញពីមេក្រុមជ្រុលនិយមមកចូលរួមកសាងប្រទេស។

ជាចុងក្រោយ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមសារយ៉ាងដូច្នេះថា «សូមកុំធ្វើនយោបាយដង្ហែសពមេក្រុមប្រឆាំងជ្រុលនិយមចូលរណ្តៅព្រោះខ្លួនគេជួយខ្លួនមិនបានផងថែមទាំងចោលស្រុកថែមទៀត»

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក