ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបងអញ្ជើញបិទការប្រកួតកីឡាប្រណាំងទូក និងបណ្តែតប្រទីប ក្នុងឱកាសបុណ្យចេញព្រះវស្សានៅខេត្តបាត់ដំបង ឆ្នាំ២០២៤

ភ្នំពេញ៖ នៅរសៀល ថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០២៤ម្សិលមិញនេះ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ  រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាប្រណាំងទូក និងបណ្តែតប្រទីប ក្នុងឱកាសបុណ្យចេញព្រះវស្សានៅខេត្តបាត់ដំបង ឆ្នាំ២០២៤។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ជាសមាជិករដ្ឋសភា, លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃ, អនុប្រធាន និងសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ព្រមទាំងមន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋនៅមូលដ្ឋានខេត្តបាត់ដំបងយ៉ាងច្រើនកុះករផងដែរ។

សូមបញ្ជាក់ផងដែរថា រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំពិធីប្រណាំងទូក បណ្តែតប្រទីបនេះឡើង ដែលមានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០២៤ ក្នុងនោះក៏មានការតាំងពិព័រណ៍ផលិតផល ប្រគុំតន្រ្តី បាញ់កាំជ្រួច បង្ហោះគោមជាដើម ដើម្បីបង្កបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋទូទាំងខេត្ត ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលអញ្ជើញមកទស្សនាកម្សាន្តយ៉ាងច្រើនកុះករផងដែរ។ សម្រាប់ពិធីប្រណាំងទូក ឆ្នាំ២០២៤ នេះផងដែរ មានទូកចូលរួមប្រណាំងសរុបចំនួន ៤២ទូក ក្នុងនោះមានកីឡាករ កីឡាការិនីចូលរួមសរុបចំនួន ១៤៩០នាក់។

ថ្លែងក្នុងពិធីនេះ, លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង បានកោតសរសើរ និងថ្លែងអំណរគុណដល់រដ្ឋបាលខេត្តបាត់ដំបង ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអាជ្ញាធរដែនដី, មន្ទីរ, អង្គភាពនានា និងកងកម្លាំងប្រដាប់អាវុធគ្រប់ផ្នែក គ្រប់ប្រភេទ និងគ្រប់លំដាប់ថ្នាក់ទាំងអស់ជុំវិញខេត្តបាត់ដំបង ដែលបានរៀបចំពិធីនេះឡើងយ៉ាងអធិកអធម និងបានចូលរួមថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពបានយ៉ាងល្អប្រសើរក្នុងពិធីប្រកួតកីឡាប្រណាំងទូក និងបណ្ដែតប្រទីប ខេត្តបាត់ដំបង ឆ្នាំ២០២៤ ជាពិសេស ជួយញ៉ាំងឱ្យបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមកម្សាន្តក្នុងពិធីនេះប្រកបដោយសាមគ្គីភាព មិត្តភាព យ៉ាងសប្បាយរីករាយ ក្នុងបរិយាកាសដ៏ស្និទ្ធស្នាលជាទីបំផុត។

ឆ្លៀតក្នុងឱកាសនេះផងដែរ, លោកឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់សប្បុរសជន កីឡាករ កីឡាការិនី និង បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានរួមគ្នាធ្វើឱ្យពិធីនេះ ប្រព្រឹត្តទៅដោយរលូន និង ក្រោមបរិយាកាសប្រកបដោយសាមគ្គីភាព និងសប្បាយរីករាយ។ ទន្ទឹមនេះ, លោកឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ប្រគល់ពានដល់កីឡាករ កីឡាការិនី ដែលបានទទួលជ័យលាភីផងដែរ៕




















ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក