ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

មហាសេដ្ឋីវៀតណាមដែលរងការកាត់ទោសប្រហារជីវិត ប្រឈមនឹងការកាត់ទោសដាក់ពន្ធនាគារមួយជីវិតបន្ថែមទៀត

វៀតណាម៖ មហាសេដ្ឋីអចលនទ្រព្យវៀតណាមម្នាក់ដែលត្រូវបានតុលាការកាត់ទោសប្រហារជីវិត ពីបទកេងបន្លំទឹកប្រាក់សរុបចំនួន ២៧ពាន់លានដុល្លារអាមេរិក នឹងត្រូវប្រឈមមុខនឹងការកាត់ទោសអស់មួយជីវិតបន្ថែមទៀត នៅក្នុងសវនាការដែលនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលានេះ ក្នុងសំណុំរឿងពាក់ព័ន្ធលើការចោទប្រកាន់ពីបទលាងលុយកខ្វក់។

អ្នកអភិវឌ្ឍន៍អចលនទ្រព្យ និងជាមហាសេដ្ឋីវៀតណាម លោកស្រី Truong My Lan កាលពីខែមេសាកន្លងទៅ ត្រូវបានតុលាការរកឃើញថាមានពិរុទ្ធភាពពីបទល្មើសឆបោកប្រាក់ធនាគារ Saigon Commercial Bank (SCB) ដែលរដ្ឋអាជ្ញាអះអាងថា ធនាគារនេះស្ថិតក្រោមការគ្រប់គ្រងរបស់លោកស្រី ដែលសំណុំរឿងត្រូវគេចាត់ទុកថាជាសំណុំរឿងអំពើពុករលួយដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្រវៀតណាម។

ជនរងគ្រោះរាប់ម៉ឺននាក់ដែលបានវិនិយោគប្រាក់សន្សំរបស់ខ្លួន និងបានខាតបង់ប្រាក់នៅក្នុងធនាគារនេះ បានបង្កឱ្យរដ្ឋាភិបាលវៀតណាមមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីពួកគេបានចេញមុខ និងប្រមូលផ្តុំគ្នាតវ៉ា ដែលរូបភាពនេះគឺជារឿងកម្របំផុតនៅក្នុងប្រទេសប្រកាន់យករបបកុម្មុយនិស្តខាងលើ។ បច្ចុប្បន្ននេះ រដ្ឋអាជ្ញាវៀតណាមបានស្នើឱ្យតុលាការផ្តន្ទាទោសលោកស្រី Truong My Lan ដាក់ពន្ធនាគារអស់មួយជីវិតបន្ថែមទៀត ទាក់ទងនឹងបទល្មើសលាងលុយកខ្វក់ ការចរាចរណ៍ប្រាក់ឆ្លងដែនដោយខុសច្បាប់ និងអំពើកេងបន្លំ។ ក្នុងនោះផងដែរ ជនជាប់ចោទចំនួន ៣៣នាក់ផ្សេងទៀត ដែលរួមមានទាំងប្តី និងក្មួយស្រីរបស់សេដ្ឋីនីខាងលើផង នឹងត្រូវប្រឈមមុខនឹងការផ្តន្ទាទោសនៅក្នុងសវនាការនាថ្ងៃព្រហស្បតិ៍ បន្ទាប់ពីដំណើរការកាត់ក្តីអូសបន្លាយរយៈពេល ៤សប្តាហ៍ពេញនៅទីក្រុងហូជីមិញ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាមរាយការណ៍ថា លោកស្រី Truong My Lan និងសហការីបានលួចយកទ្រព្យសម្បត្តិពីធនាគារ SCB ប្រហែល ១៨ពាន់លានដុល្លារអាមេរិក នៅចន្លោះដើមឆ្នាំ២០១៨ រហូតដល់ខែតុលា ឆ្នាំ២០២២ ខណៈលោកស្រីបានកាន់កាប់ភាគហ៊ុនប្រមាណជា ៩០ភាគរយរបស់ធនាគារនេះ។ ក្នុងនោះផងដែរ លោកស្រី Truong My Lan ក្នុងនាមជាប្រធានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំ Van Thinh Phat បានបញ្ជាឱ្យបក្ខពួករបស់លោកស្រីដក និងផ្ទេរសាច់ប្រាក់ចេញពីប្រព័ន្ធរបស់ធនាគារ SCB បន្ថែមទៀត។

យ៉ាងណាក្ដី លោកស្រី Lan បានសុំអភ័យទោសទៅកាន់ជនរងគ្រោះនៅក្នុងតុលាការ ហើយថ្លែងថាលោកស្រីពុំមានជាមនុស្សអាក្រក់នោះទេ។ លោកស្រីត្រូវបានតុលាការប្រកាសទោសប្រហារជីវិតកាលពីខែមេសា បន្ទាប់ពីរកឃើញថាមានពិរុទ្ធភាពក្នុងបទល្មើសកេងបន្លំប្រាក់ចំនួន ១២.៥ពាន់លានដុល្លារអាមេរិក ដែលបច្ចុប្បន្នលោកស្រីបានប្តឹងឧទ្ធរណ៍ទៅលើសាលក្រមនោះ។ រដ្ឋអាជ្ញាវៀតណាមអះអាងថា ទំហំការខូចខាតដែលបង្កឡើងដោយលោកស្រី Truong My Lan មានចំនួន ២៧ពាន់លានដុល្លារអាមេរិក ដែលជាតួលេខស្មើនឹងប្រហែល ៦ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសវៀតណាមក្នុងឆ្នាំ២០២៣៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក