
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃប្រកាសតែងតាំងលោកឧត្តមអគ្គានុរក្ស នុត សវនា ជាប្រធានមណ្ឌលអប់រំកែប្រែទី១ «ម១»
ភ្នំពេញ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាថ្ងៃទី១៦ ខែតុលានេះ បានចេញប្រកាសស្តីពីការតែងតាំងលោកឧត្តមអគ្គានុរក្ស នុត សវនា ឱ្យទទួលបន្ទុកជាប្រធានមណ្ឌលអប់រំកែប្រែទី១ «ម១» នៃអគ្គនាយកដ្ឋានពន្ធនាគារ បន្ថែមពីលើមុខតំណែងបច្ចុប្បន្ន។ នេះបើយោងតាមប្រកាសរបស់ក្រសួងមហាផ្ទៃដែលអង្គភាព EAC News ទើបនឹងទទួលបាននៅយប់ថ្ងៃពុធនេះ។
សូមបញ្ជាក់ថា លោកឧត្តមអគ្គានុរក្ស នុត សវនា បច្ចុប្បន្នជាអគ្គនាយករង និងជាអ្នកនាំពាក្យនៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ៕