ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋបាលខេត្តសៀមរាបរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន១៥នាក់(១៣នាក់មកពីខេត្តផ្សេង និង២នាក់រស់នៅសៀមរាប)

(សៀមរាប) រដ្ឋបាលខេត្តសៀមរាបបានប្រកាសរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន១៥ករណីថ្មីបន្ថែមទៀតនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១

រដ្ឋបាលបានផ្តល់ព័ត៌មានអំពីប្រវត្តិដូចខាងក្រោម៖

១. ឈ្មោះ ណា ណាង ភេទប្រុស អាយុ១៦ឆ្នាំ មានអាសយដ្ឋាននៅភូមិគោកវាល ឃុំរើល ស្រុកពួក ខេត្តសៀមរាប ដែលបានធ្វើដំណើរមកពីខេត្តព្រះសីហនុ។

២. ឈ្មោះ ណា និត ភេទប្រុស អាយុ២០ឆ្នាំ មានអាសយដ្ឋាននៅភូមិគោកវាល ឃុំរើល ស្រុកពួក ខេត្តសៀមរាប ដែលបានធ្វើដំណើរមកពីខេត្តព្រះសីហនុ។

៣. ឈ្មោះ ឡៃ ដាវី ភេទប្រុស អាយុ៣២ឆ្នាំ មានអាសយដ្ឋាននៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ដែលបានធ្វើដំណើរមកពីរាជធានីភ្នំពេញ។

៤. ឈ្មោះ សុជាតិ សុជាតា ភេទស្រី អាយុ២ឆ្នាំ មានអាសយដ្ឋាននៅភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប ដែលបានធ្វើដំណើរមកពីខេត្តព្រះសីហនុ។

៥. ឈ្មោះ អូន អ៊ន ភេទប្រុស អាយុ៣៨ឆ្នាំ មានអាសយដ្ឋាននៅភូមិព្រៃចំការខាងជើង ឃុំស្វាយ ជ្រុំ ស្រុកមេសាង​ខេត្តព្រៃវែង បានធ្វើដំណើរមកកាន់ខេត្តសៀមរាប​(បញ្ជាក់ទីតាំងលម្អិត ក្រោយពីការសាកសួររបស់មន្ត្រីជំនាញ)។

៦. ឈ្មោះ ឆាត រតនា ភេទប្រុស អាយុ២៧ឆ្នាំ មានអាសយដ្ឋាននៅភូមិកណ្តាល ឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរាប ដែលបានធ្វើដំណើរមកពីខេត្តព្រះសីហនុ។

៧. ឈ្មោះ ផល វតនៈ ភេទប្រុស អាយុ២៣ឆ្នាំ មានអាសយដ្ឋាននៅភូមិគោលវាល ឃុំរើល ដែលបានធ្វើដំណើរមកពីខេត្តព្រះសីហនុ។

៨. ឈ្មោះ ជាន រដ្ឋា ភេទប្រុស អាយុ១១ខែ មានអាសយដ្ឋាននៅភូមិគោកវាល ឃុំរើល ស្រុកពួក ខេត្តសៀមរាប ដែលបានធ្វើដំណើរមកពីខេត្តព្រះសីហនុ។

៩. ឈ្មោះ អៀន លឹម ភេទស្រី អាយុ៤០ឆ្នាំ មានអាសយដ្ឋាននៅភូមិគោកវាល ឃុំរើល ស្រុកពួកខេត្តសៀមរាប ដែលបានធ្វើដំណើរមកពីខេត្តព្រះសីហនុ។

១០.ឈ្មោះ រិទ្ធ គន្ធី ភេទប្រុស អាយុ១៩ឆ្នាំ មានអាសយដ្ឋាននៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ដែលបានធ្វើដំណើរមកពីរាជធានីភ្នំពេញ។

១១.ឈ្មោះ ឆាត ដានេត ភេទស្រី អាយុ៣០ឆ្នាំ មានអាសយដ្ឋាននៅភូមិគោកវាល ឃុំរើល  ស្រុកពួក ខេត្តសៀមរាប ដែលបានធ្វើដំណើរមកពីខេត្តព្រះសីហនុ។

១២.ឈ្មោះ ប៊ូ រតនា ភេទប្រុស អាយុ៥ឆ្នាំ មានអាសយដ្ឋាននៅភូមិវាល ឃុំរើល សៀមរាប ដែលបានធ្វើដំណើរមកពីខេត្តព្រះសីហនុ។

១៣.ឈ្មោះ ចេង រ៉ាវី ភេទស្រី អាយុ៣៨ឆ្នាំ មានអាសយដ្ឋាននៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប មកពីស្រុកស្ទោង ខេត្តកំពង់ធំ ចូលរួមពិធីបុណ្យសព ដែល ពិធីបុណ្យសពនោះជាសាច់ញាតិជាមួយ លោក ស៊ាង គឹមសាន ដែលវិជ្ជមានជំងឺកូវីដ១៩ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។

១៤.ឈ្មោះ ស៊ុយ វិល ភេទប្រុស អាយុ៤៨ឆ្នាំ មានអាសយដ្ឋាន នៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដោយមិនបានធ្វើដំណើរឆ្លងខេត្ត តែជាស្វាមីរបស់ ឈ្មោះ ចេង រ៉ាវី(លេខរៀងទី១៣)។

១៥.ឈ្មោះ ហួត រតនៈវត្ថុ ភេទប្រុស អាយុ៣៨ឆ្នាំ មានអាសយដ្ឋាននៅភូមិតាវៀន សង្កាត់ សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប និងជាមន្ត្រីអនុរក្សពន្ធនាគារខេត្តសៀមរាប និង បានចាក់វ៉ាក់សាំងចំនួន០២លើក។

រដ្ឋបាលខេត្ត សូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចូលរួមអនុវត្តវិធានការការពារ ការពារ ៣កុំ និងត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាត សុវត្ថិភាព ជាពិសេសត្រូវអនុវត្តវិធានការរដ្ឋបាល និងវិធានការចត្តាឡីស័ក។

អាជ្ញាធរខេត្តសៀមរា បានបញ្ជក់ថា បច្ចុប្បន្ន ក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ នៅក្នុងខេត្ត សៀមរាប កំពុងកំណត់មុខសញ្ញាអ្នកពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ ១៩ ទាំង១៥រូបខាងលើ។ ជាលទ្ធផលការសន្និដ្ឋានបឋមនៃករណ៏ទាំង១៥នេះ គឺមាន១៣ករណ៏ ជាការ ឆ្លងមកពីក្រៅខេត្ត និង២ករណីជាការឆ្លងក្នុងសហគមន៍ក្នុងខេត្តសៀមរាប។

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នឹងដាក់ចេញនូវវិធានការទប់ស្កាត់នៃការឆ្លងរាលជំងឺកូវីដ-១៩ ជាជំហានៗ ទៅតាម លទ្ធផលនៃការស្រាវជ្រាវនឹងទទួលបានជាបន្តបន្ទាប់ ហើយរដ្ឋបាលខេត្ត នឹងចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ជូននាពេលខាងមុខ។



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក