ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Mahathir Mohamad វ័យ៩៩ឆ្នាំ ចូលសម្រាកមន្ទីរពេទ្យដោយការឆ្លងមេរោគផ្លូវដង្ហើម

ម៉ាឡេស៊ី៖ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Mahathir Mohamad (មហាធៀ ម៉ូហាម៉ាត់) ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយសារការឆ្លងមេរោគផ្លូវដង្ហើម។ នេះបើតាមការបញ្ជាក់ដោយការិយាល័យរបស់លោកផ្ទាល់នៅថ្ងៃទី១៦ ខែតុលានេះ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយនានាបានរាយការណ៍ថា លោក Mahathir បានខកខានសវនាការនៅតុលាការក្នុងសំណុំរឿងបរិហារកេរ្តិ៍ដែលលោកបានប្តឹង។

លោក Mahathir បច្ចុប្បន្នមានវ័យ ៩៩ឆ្នាំ ដែលធ្លាប់បានបំពេញតួនាទីជានាយករដ្ឋមន្ត្រីអស់រយៈពេលជាង ២ទសវត្សរ៍មកហើយនោះ លោកមានប្រវត្តិបញ្ហាជំងឺបេះដូង ព្រមទាំងធ្លាប់បានទទួលការវះកាត់ទៀតផង។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ អតីតនាយករដ្ឋមន្រ្តីខាងលើបានចេញ ចូលដើម្បីសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យជាញឹកញាប់ ជាក់ស្ដែងកាលពីខែកក្កដាកន្លងទៅ លោកក៏ទើបតែបានចូលសម្រាកព្យាបាលជំងឺក្នុងមន្ទីរពេទ្យផងដែរ។ 

តាមការកំណត់របស់តុលាការ នៅថ្ងៃពុធនេះ លោក Mahathir នឹងត្រូវមានវត្តមានក្នុងសវនាការទាក់ទងទៅនឹងសំណុំរឿងបទ​បរិហារកេរ្តិ៍​ដែល​លោក​បាន​ប្តឹង​ឧបនាយក​រដ្ឋមន្ត្រី Ahmad Zahid Hamidi ប៉ុន្តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​បាន​រាយការណ៍​ថា សវនាការខាងលើ​ត្រូវ​បាន​ពន្យារពេល​បន្ទាប់ពី​មេធាវី​ផ្ទាល់របស់លោក Mahathir បញ្ជាក់ពីការបញ្ជូនលោកទៅកាន់​វិទ្យាស្ថានជាតិជំងឺ​បេះដូង​។

ដោយឡែក ជំនួយការរបស់លោក Mahathir បានថ្លែងមកកាន់សារព័ត៌មានថា លោកត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យកាលពីល្ងាចថ្ងៃអង្គារម្សិលមិញ ដោយមានអាការៈក្អក និងការឆ្លងមេរោគផ្លូវដង្ហើម ដែលនឹងត្រូវសម្រាកព្យាបាលរហូតដល់ថ្ងៃទី២៥ ខែតុលា។ 

លោក Mahathir Mohamad ធ្លាប់កាន់តំណែងជានាយករដ្ឋមន្ត្រីរយៈពេល ២២ឆ្នាំ រហូតដល់ឆ្នាំ២០២៣ និងបានត្រឡប់មកកាន់តំណែងនេះសាជាថ្មីកាលពីឆ្នាំ២០១៨បន្ទាប់ពីបានដឹកនាំក្រុមចម្រុះប្រឆាំងឈ្នះឆ្នោតជាប្រវត្តិសាស្ត្រ ប៉ុន្តែរដ្ឋាភិបាលរបស់លោកក៏បានដួលរលំទៅវិញក្នុងពេលមិនដល់ ២ឆ្នាំផង ដោយសារតែការប៉ះទង្គិចផ្ទៃក្នុងមួយចំនួន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក