ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៖ «មន្រ្តីមានក្បាលពោះធំជ្រុល មិនឱ្យចេញធ្វើការខាងក្រៅទៀតទេ! ជាពិសេសការងារចរាចរណ៍ និងប្រតិបត្តិការនានា»

ភ្នំពេញ៖ ចាប់ពីពេលនេះទៅ មន្រ្តីមានក្បាលពោះធំជ្រុល មិនឱ្យចេញធ្វើការខាងក្រៅទៀតទេ! ជាពិសេសការងារចរាចរណ៍ និងប្រតិបត្តិការនានា។ អង្គភាព ត្រូវរៀបចំកម្លាំងមានក្បាលពោះធំ ឱ្យធ្វើការក្នុងការិយាល័យ។ អ្នកចង់ចេញក្រៅ ឬបើមានតម្រូវការចេញប្រតិបត្តិការការងារខាងក្រៅ ត្រូវតែហាត់ប្រាណឱ្យមើលទៅសមរម្យ។ នេះបើតាមប្រសាសន៍របស់លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី១៤ ខែតុលាកន្លងទៅ។ 

បើតាមការបញ្ជាក់របស់លោក រ៉េន រតនៈ អ្នកនាំពាក្យលោកអភិសន្តិបណ្ឌិត ស​ សុខា នៅថ្ងៃទី១៦ ខែតុលានេះបានអះអាងបន្ថែមថា ករណីនេះ (មន្រ្តីដែលមានក្បាលពោះធំ រូបរាងមិនសូវសមស្រប) ទោះមានតិចតួចធៀបនិងកម្លាំងសរុប តែលោកអភិសន្តិបណ្ឌិត ស សុខា បានយកចិត្តទុកដាក់ និងផ្ដល់ការរំលឹកណែនាំជារឿយៗ តាំងពីដើមនីតិកាលថ្មី (រាជរដ្ឋាភិបាលនីតិកាលទី៧នេះ) ។ 

ដោយឡែក ពាក្យថា "ស្តង់ដា" ដែលលោកអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានតម្រូវពេលនេះ គឺយ៉ាងហោចណាស់ឱ្យបាន "សមរម្យ" គឺសមភ្នែកមហាជន សមនិងអាចអនុវត្តការងារបាន ពោលគឺមិនមែនធំលើតូចក្រោម ឬធាត់ក្បាលពោះធំហួស ដែលចៀសមិនផុតពីការមិនអាចបំពេញការងារបានល្អ និងរហ័សរហួននោះឡើយ។ អ្នកនាំពាក្យដដែលបាន​បញ្ជាក់បន្ថែមថា លោកអភិសន្តិបណ្ឌិត មិនបិទផ្លូវដល់មន្រ្តីនោះទេ ពោលគឺផ្ដល់ជម្រើសឱ្យធ្វើការហាត់ប្រាណ និងកាត់បន្ថយរបបអាហារមិនត្រឹមត្រូវជាដើម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក