ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញអនុញ្ញាតឱ្យសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យឈ្មោះ ស៊ូហៃមី បញ្ជូនមកតុលាការពាក់ព័ន្ធករណី រំលោភបំពានផ្លូវភេទលើជនរងគ្រោះជាកុមារីនៃសិស្សសាលាខ្មែរឥស្លាម

ភ្នំពេញ៖ កម្លាំងនគរបាលជំនាញនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឃាត់ខ្លួនជនល្មើស ឈ្មោះ កាម៉ារូទីន ស៊ូហៃមី ជាប្រធានគ្រប់គ្រងមួយផ្នែកនៃសាលាខ្មែរឥស្លាម នៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ពាក់ព័ន្ធករណី រំលោភបំពានផ្លូវភេទលើជនរងគ្រោះជាកុមារីនៃសិស្សសាលាខ្មែរឥស្លាម បន្ទាប់ពីមានព័ត៌មានបានបែកធ្លាយតាមបណ្តាញសង្គម កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ កន្លងទៅ។

យោងតាមការឱ្យដឹងពី នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បញ្ជាក់ថា បន្ទាប់់ពីបានស្រាវជ្រាវរួចមក សមត្ថកិច្ចជំនាញបានរកឃើញមានកុមារីជាសិស្សសាលាខ្មែរឥស្លាមរងគ្រោះមានចំនួន ៤នាក់ (អាយុ១៥ឆ្នាំ ចំនួន២នាក់, អាយុ១៤ឆ្នាំ ១នាក់ និងអាយុ១៣ឆ្នាំ ១នាក់ ) ត្រូវបានជនសង្ស័យឈ្មោះ កាម៉ារូទីន ស៊ូហៃមី ភេទប្រុស អាយុ៣៣ឆ្នាំ បានប្រព្រឹត្តបទល្មើសប្រទូស្តកេរ្តិ៍ និងរំលោភសេពសន្ថវ: ដែលក្នុងនោះមានជនរងគ្រោះដាក់ពាក្យបណ្តឹង ២នាក់ និង ២នាក់ទៀតមិនបានដាក់បណ្តឹងមកសមត្ថកិច្ចនោះឡើយ និងដោយឡែកក៏មានសាក្សីចំនួន ៤នាក់ផ្សេងទៀត បានចូលមកបំភ្លឺនៅចំពោះមុខសមត្ថកិច្ចដើម្បីផ្តល់ព័ត៌មានពាក់ព័ន្ធនឹងករណីនេះ។

ជាចំណាត់ការបន្ត ជនសង្ស័យឈ្មោះ កាម៉ារូទីន ស៊ូហៃមី ត្រូវបាននាំមកស្តាប់ចម្លើយ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ តែជនសង្ស័យរូបនេះនៅតែមិនឆ្លើយសារភាព និងមានចេតនាគេចវេសពីការទទួលខុសត្រូវដដែល។ ក្រោយការសួរចម្លើយរួចរាល់ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតឱ្យសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក