ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

កូរ៉េខាងជើងសម្រេចបំផ្ទុះកម្ទេចចោលនូវខ្សែផ្លូវតភ្ជាប់ដ៏សំខាន់ជាមួយកូរ៉េខាងត្បូង

អន្តរជាតិ៖ ប្រភពពីយោធាកូរ៉េខាងត្បូងបានឱ្យដឹងថា នៅថ្ងៃអង្គារ ទី១៥ ខែតុលានេះ កូរ៉េខាងជើងពិតជាបានធ្វើការបំផ្ទុះចោលនូវផ្លូវនិមិត្តសញ្ញាយ៉ាងជ្រាលជ្រៅដែលតភ្ជាប់មកកាន់កូរ៉េខាងត្បូង ដែលក្នុងនោះរដ្ឋាភិបាលទីក្រុងសេអ៊ូលក៏បានអះអាងថា ខ្លួននឹងធ្វើប្រតិបត្តិការតបតវិញដូចគ្នា ដើម្បីជាការឆ្លើយតបនឹងទង្វើរបស់កូរ៉េខាងជើង។

កាលពីសប្តាហ៍មុន យោធារបស់កូរ៉េខាងជើងបានប្តេជ្ញាបិទព្រំដែនភាគខាងត្បូងរបស់ខ្លួនជាអចិន្ត្រៃយ៍ បន្ទាប់ពីបានចំណាយពេលជាច្រើនខែលើការដាក់គ្រាប់មីន និងសាងសង់របាំងប្រឆាំងរថក្រោះ ក្រោយពេលដែលមេដឹកនាំរបស់ខ្លួនលោក គីម ជុងអ៊ុន បានប្រកាសថា កូរ៉េខាងត្បូងគឺជាសត្រូវធំបំផុតរបស់ខ្លួន។

បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងឱ្យដឹងថា កាលពីសប្តាហ៍មុន កូរ៉េខាងជើងបានចោទប្រកាន់ទីក្រុងសេអ៊ូលថាបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើកដើម្បីទម្លាក់ខិត្តប័ណ្ណឃោសនាប្រឆាំងរបបដឹកនាំនៃទីក្រុងព្យុងយ៉ាង ហើយលោក គីម ជុងអ៊ុន បានកោះប្រជុំសន្តិសុខមួយដើម្បីដឹកនាំផែនការនៃ "សកម្មភាពយោធាបន្ទាន់" មួយជាការឆ្លើយតបនឹងសកម្មភាពនេះ។ 

អគ្គសេនាធិការចម្រុះបានបញ្ជាក់នៅថ្ងៃអង្គារនេះថា "កូរ៉េខាងជើងបានបំផ្ទុះផ្នែកខ្លះនៃផ្លូវ Gyeongui និង Donghae ភាគខាងជើងនៃខ្សែបន្ទាត់ព្រំដែនយោធា" ដែលសំដៅទៅលើហេដ្ឋារចនាសម្ព័ន្ធអន្តរកូរ៉េដែលធ្លាប់បានតភ្ជាប់ប្រទេសទាំងពីរ។ តាមពិតទៅ ផ្លូវមួយខ្សែនេះត្រូវបានបិទដំណើរការជាយូរណាស់មកហើយ ប៉ុន្តែការបំផ្ទុះបំផ្លាញចោលនូវផ្លូវមួយខ្សែនេះ វាហាក់បីដូចជាការផ្ញើសារមួយបញ្ជាក់យ៉ាងច្បាស់អំពីចេតនាយ៉ាងរឹងមាំរបស់លោក គីម ជុងអ៊ុន ថាលោកមិនមានការត្រៀមណាមួយដើម្បីឆ្ពោះទៅរកការចរចាជាមួយកូរ៉េខាងត្បូងនោះទេ។ 

ក្រសួងបង្រួបបម្រួងកូរ៉េបានថ្កោលទោសកូរ៉េខាងជើងចំពោះអ្វីដែលខ្លួនហៅថាជា ការញុះញង់ "មិនធម្មតាបំផុត" ដោយបន្ថែមថាទីក្រុងសេអ៊ូលបានចំណាយប្រាក់រាប់លានសម្រាប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ។ ក្រសួងដដែលនេះ​បន្ថែម​ថា​៖ «​កូរ៉េ​ខាង​ជើង​នៅ​តែ​មាន​កាតព្វកិច្ច​សង​ប្រាក់​វិញ​ទាក់ទង​នឹង​ការ​ផ្តល់​មូលនិធិសាងសង់រចនាសម្ព័ន្ធ​នេះ​»




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក