ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «នឹងត្រូវមានការផ្លាស់ប្ដូរក្បាលម៉ាសុីនដឹកនាំនៃពន្ធនាគារព្រៃស ឬម១»

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងថា​ សម្ដេចបានប្រគល់ភារកិច្ចជូនលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីពិនិត្យឡើងវិញនូវការគ្រប់គ្រងពន្ធនាគារព្រៃស ឬមណ្ឌលអប់រំកែប្រែទី១ បន្ទាប់ពីមានវីដេអូបែកធ្លាយដែលទណ្ឌិតមានការជប់លៀង និងផឹកស៊ីនៅក្នុងពន្ធនាគារ ហើយវីដេអូនោះមានការចែកចាយតគ្នាពាសពេញបណ្ដាញសង្គម។

សម្ដេចបវរធិបតីបញ្ជាក់ថា នឹងត្រូវមានការផ្លាស់ប្ដូរ កែតម្រូវ និងពង្រឹងឡើងវិញនូវស្ថាប័នពន្ធនាគារទូទាំងប្រទេស និងជាពិសេសគឺការផ្លាស់ប្ដូរក្បាលម៉ាសុីនដឹកនាំ នៃពន្ធនាគារព្រៃស ឬម១ និងជាពិសេសពង្រឹងទៅសន្តិសុខក្នុងពន្ធនាគារ។ ការលេីកឡេីងយ៉ាងដូច្នេះ​ ធ្វេីឡេីងក្នុងឱកាសសម្ដេចនាយករដ្ឋមន្រ្តីបានអញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍ ៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤នេះ។

គួរបញ្ជាក់់ថា បើតាមសេចក្ដីបញ្ជាក់របស់អគ្គនាយកដ្ឋានពន្ធនាគារកាលពីថ្ងៃទី១៤ ខែតុលាម្សិលមិញនេះឱ្យដឹងថា កាលពីពេលថ្មីៗនេះ មានករណីបង្ហោះ និងចែកចាយវីដេអូឃ្លីបពីសកម្មភាពផឹកស៊ី និងរាំលេង របស់ជនជាប់ឃុំជាជនជាតិចិន និងខ្មែរមួយចំនួនដោយអះអាងថាកើតឡើងនៅមណ្ឌលអប់រំកែប្រែទី១។ ក្នុងនោះផងដែរ ដើម្បីធានាបាននូវសុក្រិតភាព តម្លាភាព ស្របតាមច្បាប់ស្តីពីពន្ធនាគារ បទបញ្ជាផ្ទៃក្នុង និងនីតិវិធីពន្ធនាគារ អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានចាត់មន្ត្រីជំនាញចុះធ្វើអធិការកិច្ចស្រាវជ្រាវពីឫសគល់នៃហេតុការណ៍ខាងលើ ព្រមទាំងអ្នកពាក់ព័ន្ធ ទាំងជនជាប់ឃុំ និងមន្ត្រីពន្ធនាគារ នៅមណ្ឌលអប់រំកែប្រែទី១ កាលពីថ្ងៃអាទិត្យ ទី១៣ ខែតុលា ឆ្នាំ២០២៤ និងបន្តការងារនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០២៤ ។

ជុំវិញបញ្ហានេះ អគ្គនាយកដ្ឋានពន្ធនាគារ និងធ្វើការបំភ្លឺជាសាធារណៈនូវលទ្ធផលស្តីពីការធ្វើអធិការកិច្ច និងស្រាវជ្រាវរបស់ក្រុមការងារជំនាញក្រោយកិច្ចការនេះត្រូវបានបិទបញ្ចប់ដោយជោគជ័យ។ រាល់ព័ត៌មានបឋមពាក់ព័ន្ធករណីខាងលើ សូមទំនាក់ទំនងផ្ទាល់ជាមួយអ្នកនាំពាក្យ នៃអគ្គនាយកដ្ឋានពន្ធនាគារ តាមលេខទូរស័ព្ទ ០៨៥ ៨៨០ ០០០។

ដោយឡែក បើតាមការបង្ហោះសារពីសំណាក់លោក នុត សវនា អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានពន្ធនាគារអះអាងថា អគ្គនាយកដ្ឋានពន្ធនាគារនឹងធ្វើការលាតត្រដាងជម្រាបជូនពីបញ្ហានេះដោយតម្លាភាព ក្នុងនាមអង្គភាពសាធារណៈ។ លោក នុត សវនា បន្ថែមថា ក្រោមការដឹកនាំរបស់លោកអភិសន្តិបណ្ឌិត ស សុខា ក្រសួងមហាផ្ទៃមិនអនុញ្ញាតឱ្យអំពើអសកម្មរបស់មន្ត្រីមួយចំនួនមកយាយីវឌ្ឍនភាពរបស់ខ្លួន ស្របតាមគោលនយោបាយកំណែទម្រង់ នៃយុទ្ធសាស្រ្តបញ្ចកោណ(១) របស់រាជរដ្ឋាភិបាលឡើយ។ លើសពីនេះទៅទៀត លោកក៏បានអះអាងថា លោកអភិសន្តិបណ្ឌិត ស សុខា បានដឹកនាំប្រជុំយ៉ាងក្តៅគគុកពីបញ្ហានេះកាលពីរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ដោយដាក់ចេញនូវវិធានការជាបទបញ្ជាយ៉ាងម៉ឺងម៉ាត់ និងពុំលើកលែងឡើយ៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក