ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីបញ្ជាឲ្យត្រៀមសម្រាប់ស្ថានការណ៍ដកទ័ពមួកខៀវចេញពីលីបង់

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាទៅរដ្ឋមន្ត្រីក្រសួងការពារជាតិ និងរដ្ឋមន្ត្រីក្រសួងការបរទេសក្នុងការត្រៀមលក្ខណៈដើម្បីដកទ័ពមួកខៀវចេញពីប្រទេសលីបង់ ក្នុងស្ថានភាពដែលស្ថានការណ៍កាន់តែអាក្រក់។

សម្ដេចលើកឡើងនៅក្នុងខួប៣០ឆ្នាំ នៃការបង្កើតកងពលតូចលេខ៧០ នៅរាជធានីភ្នំពេញព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ថា៖ «ពិតណាស់យើងមិនអាចរត់ចោលជួរ។ ទោះបីជាមានបញ្ជាពីUN ក៏យើងត្រូវត្រៀមលក្ខណៈបទបញ្ជាយើងដែរ»។

សម្ដេចធិបតីបានលើកឡើងថាប្រជាពលរដ្ឋនិងកងទ័ពរបស់កម្ពុជាគឺជារឿងសំខាន់ដែលរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ពីសុវត្ថិភាពរបស់ពួកគាត់។

ជាមួយគ្នានេះសម្ដេចធិបតីក៏បានលើកឡើងអំពីការកែសម្រួលប្រធានដឹកនាំកងកម្លាំងរក្សាសន្តិភាពកម្ពុជាពីរដ្ឋមន្ត្រីការបរទេសមកឲ្យរដ្ឋមន្ត្រីការពារជាតិវិញផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក