ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អង្គការសេចក្តីស្រលាញ់ និងបន្តចូលរួមជាមួយរាជរដ្ឋភិបាលកម្ពុជា សង្គ្រោះជីវិតជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ តាមរយៈការរៀបចំវគ្គបណ្តុះបណ្តាលជូនដល់នគរបាលចរាចរណ៍

បន្ទាយមានជ័យ ៖ នៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ ២០២៤ លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានអនុញ្ញាតឱ្យលោក ប្រូស ហេន (Bruce Hein) នាយកប្រតិបត្តិអង្គការសេចក្តីស្រលាញ់(LOVE IN ACTION) ចូលជួបសម្តែងការគួសម ដើម្បីពិភាក្សាការងារសង្គ្រោះបឋមជួយដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅក្នុងខេត្តបន្ទាយមានជ័យ។

ជាមួយគ្នានោះលោក អ៊ុំ រាត្រី ក៏បានថ្លែងអំណរគុណចំពោះអង្គការសេចក្តីស្រលាញ់(LOVE IN ACTION) ដែលបានផ្តល់សម្ភារៈ និងបើកវគ្គបំប៉នជំនាញ ស្តីពីបច្ចេកទេសសង្គ្រោះជីវិតជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ និងបង្ការរបួសស្នាម ដល់មន្ត្រីនគរបាលចរាចរណ៍ទូទាំងខេត្តនាពេលកន្លងទៅ។

លោក ប្រូស ហេន (Bruce Hein) នាយកប្រតិបត្តិអង្គការ Love In Action ក៏បានសម្តែងនូវក្តីមោទនភាព ដោយបានចូលរួមជាមួយរាជរដ្ឋភិបាលកម្ពុជា ជាពិសេសដែលបានផ្តល់ឱកាសឱ្យរូបលោក ក៏ដូចជាក្រុមការងារបាននាំយកសម្ភារៈ ឧបករណ៍ ក៏ដូចជាបានរៀបចំវគ្គបំប៉នជំនាញ ស្តីពីបច្ចេកទេសសង្គ្រោះជីវិតជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ និងបង្ការរបួសស្នាម ដល់មន្ត្រីនគរបាលចរាចរណ៍ទូទាំងខេត្តទទួលបានជោគជ័យនាពេលកន្លងមក។ ហេីយលោកក៏សន្យាថា និងបន្តចូលរួមជាមួយរាជរដ្ឋភិបាលកម្ពុជា សង្គ្រោះជីវិតជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ តាមរយៈ ការរៀបចំវគ្គបណ្តុះបណ្តាលជាបន្តបន្ទាបទៀត៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក