ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អារ៉ាប៊ីសាអូឌីតបរាជ័យក្នុងការប្រជែងយកអាសនៈចូលរួមក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ

អន្តរជាតិ៖ នៅថ្ងៃទី០៩ ខែតុលានេះ អារ៉ាប៊ីសាអូឌីតកំពុងជាប់គាំងក្នុងការស្នើសុំសិទ្ធិចូលរួមក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បន្ទាប់ពីមានការលើកឡើងជុំវិញការការពារសេរីភាពទូទាំងពិភពលោក ដោយទទួលបានចំណាត់ថ្នាក់លេខ ៦ នុងការបោះឆ្នោតរបស់សមាជិកអង្គការសហប្រជាជាតិ ក្នុងការប្រជែងអាសនៈមួយក្នុងចំណោមអាសនៈតំបន់ទាំងប្រាំ។ 

ប្រទេសអេត្យូពី និងកាតា ស្ថិតក្នុងចំណោមប្រទេសចំនួន ១៨ ដែលជាប់ឆ្នោតក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិសម្រាប់អាណត្តិរយៈពេលបីឆ្នាំ បើទោះបីជាប្រទេសទាំងពីរនេះក៏ធ្លាប់បានរងការចោទប្រកាន់ពីការរំលោភបំពានសិទ្ធិមនុស្សនៅក្នុងប្រទេសទាំងពីរក៏ដោយ។ 

ក្រុមយុទ្ធនាការ Reprieve ថ្លែងថា៖ "ការបោះឆ្នោតដែលបដិសេធអារ៉ាប៊ីសាអូឌីតពីអាសនៈក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិជារឿងមានហេតុមានផល។ កន្លងមកជាច្រើនឆ្នាំមកហើយ របបដឹកនាំរបស់ព្រះអង្គម្ចាស់ Mohammed bin Salman មានសកម្មភាពជាច្រើនដូចជា និទណ្ឌភាពយ៉ាងពេញលេញ, ការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែលទាំងអស់នេះត្រូវបានមើលឃើញជារូបភាពផ្សេងពីមជ្ឈដ្ឋានអន្តរជាតិ"។

នាយកកម្មវិធី International Service for Human Rights លោក Tess McEvoy ថ្លែងថា៖ ""នៅពេលដែលបានផ្តល់ជម្រើសពិតប្រាកដ រដ្ឋនានាបានបោះឆ្នោតទម្លាក់បេក្ខភាពដែលមិនសូវសាកសមនឹងតំណែង ដោយបដិសេធមិនប្រគល់មុខងារដែលមានអំណាច ទៅបេក្ខភាពរំលោភលើសិទ្ធិជាមូលដ្ឋាន នូវសមត្ថភាពពង្រឹងក្នុងការតម្រង់ដំណើរការសិទ្ធិមនុស្សសំខាន់ៗតាមការពេញចិត្តរបស់ខ្លួន"។

គួរបញ្ជាក់ថា អាសនៈទំនេរទាំង ៥ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកបានទៅប្រទេសស៊ីប, កោះម៉ាស្យល, កាតា, កូរ៉េខាងត្បូង និងប្រទេសថៃ។ ដោយឡែក សម្រាប់អាសនៈទាំង ៥ នៃតំបន់អាហ្វ្រិកដូច្នេះមានន័យថា ប្រទេសបេនីន, សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ អេត្យូពី ហ្គាំប៊ី និងកេនយ៉ា នឹងត្រូវចូលកាន់តំណែងនៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅឆ្នាំក្រោយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក