ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញសារាចរណែនាំពីការប្រើប្រាស់ភាសា និងរូបិយប័ណ្ណក្នុងបញ្ជីគណនេយ្យ និងរបាយការណ៍ហិរញ្ញវត្ថុ

ភ្នំពេញ: ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសឱ្យប្រើច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងអនុក្រឹត្យលេខ៧៩ អនក្រ.បក ចុះថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ ស្តីពីពិន័យអន្តរការណ៍ចំពោះអំពើល្មើសទៅនឹងច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម ក្នុងគោលបំណងសម្រួលដល់ការធ្វើធុរកិច្ច របស់ធុរជនដោយអាចរក្សាបានគុណតម្លៃនៃភាសាខ្មែរ និងប្រាក់រៀលព្រមទាំងអាចធានាបាននូវការអនុវត្តប្រកបដោយប្រសិទ្ធភាព។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានធ្វើការណែនាំដូចជា ១, សហគ្រាស ឬអង្គភាពមិនស្វែងរកប្រាក់ចំណេញ អាចប្រើភាសាអង់គ្លេសក្នុងប្រព័ន្ធគណនេយ្យកុំព្យូទ័រ និង/ ឬប្រព័ន្ធកុំព្យូទ័រពាក់ព័ន្ធផ្សេងៗទៀតសម្រាប់ការកត់ត្រាប្រតិបត្តិការគណនេយ្យ ក្នុងករណីដែលសហគ្រាស ឬអង្គភាពមិនស្វែងរកប្រាក់ចំណេញពុំទាន់អាចរកបានប្រព័ន្ធកុំព្យូទ័រទាំងនោះ ដែលអាចប្រើភាសាខ្មែរបានតាមតម្រូវការ ប្រតិបត្តិការរបស់ខ្លួន។ ២, ឯកសារគណនេយ្យផ្ទៃក្នុងដែលគាំទ្រដល់កិច្ចបញ្ជីកាគណនេយ្យត្រូវជាភាសាខ្មែរ។ ឯកសារទាំងនេះអាចត្រូវបានអនុញ្ញាតឱ្យប្រើភាសាអង់គ្លេសអមជាមួយភាសាខ្មែរបាន។ ចំពោះឯកសារគណនេយ្យដែលបង្កើតចេញពីប្រព័ន្ធកុំព្យូទ័រដែលមិនអាចប្រើភាសាខ្មែរបានដូចមានចែងក្នុងចំណុចទី១ខាងលើ និងឯកសារគណនេយ្យដែលត្រូវបានរៀបចំ និងផ្តល់ដោយដៃគូធុរកិច្ចបរទេស ឬដោយអង្គការដៃគូ ឬម្ចាស់ជំនួយបរទេស ឬសម្រាប់ធុរកិច្ចជាមួយដៃគូធុរកិច្ចបរទេស ឯកសារទាំងនោះអាចជាភាសាអង់គ្លេសបាន។ ៣, សហគ្រាស ឬអង្គភាពមិនស្វែងរកប្រាក់ចំណេញ អាចជ្រើសរើសរូបិយប័ណ្ណមុខងារជាប្រាក់រៀល ឬ រូបិយប័ណ្ណបរទេសតាមគោលនយោបាយគណនេយ្យរបស់ខ្លួនដោយអនុលោមតាមស្តង់ដាគណនេយ្យជាធរមានសម្រាប់កត់ត្រាប្រតិបត្តិការគណនេយ្យប្រចាំថ្ងៃ។ ៤, សហគ្រាស ឬអង្គភាពមិនស្វែងរកប្រាក់ចំណេញ ត្រូវមានរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំជាភាសាខ្មែរ និងបង្ហាញជាប្រាក់រៀល ឬបង្ហាញជាប្រាក់រៀលផងនិងរូបិយប័ណ្ណបរទេសផង។ ៥, ចំពោះសហគ្រាសដែលធ្វើប្រតិបត្តិការប្រេងកាតនៅក្នុងដែនអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជាត្រូវ អនុវត្តតាមប្រកាស៥៣៦ សហវ.ប្រក ចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ ស្តីពីការណែនាំអនុវត្តបទប្បញ្ញត្តិស្តីពីពន្ធលើប្រតិបត្តិការប្រេងកាត។ ៦, ក្នុងអំឡុងពេលនៃការអនុវត្តសារាចរនេះ និយ័តករគណនេយ្យនិងសវនកម្ម ត្រូវពិនិត្យតាមដាន និងវាយ តម្លៃលើលទ្ធភាពនៃការកាន់បញ្ជីគណនេយ្យជាភាសាខ្មែរ និងប្រាក់រៀល។ ៧, និយ័តករគណនេយ្យនិងសវនកម្ម អាចស្នើឡើងនូវវិធានចាំបាច់នានាបន្ថែមសម្រាប់ការអនុវត្តសារាចរនេះ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ តទៅ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក