ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កងទ័ពកូរ៉េខាងជើងនឹងចាប់ផ្តើមកាត់ផ្តាច់ទាំងស្រុងនូវផ្លូវថ្នល់ និងខ្សែផ្លូវដែកដែលភ្ជាប់ជាមួយកូរ៉េខាងត្បូង

កូរ៉េខាងជើង៖ កងទ័ពកូរ៉េខាងជើងអះអាងថា ខ្លួននឹងកាត់ផ្តាច់ផ្លូវ និងផ្លូវដែកដែលតភ្ជាប់ទៅកូរ៉េខាងត្បូងទាំងស្រុង ដោយចាប់ផ្តើមពីថ្ងៃពុធ ទី០៩ ខែតុលានេះ និងងាកទៅពង្រឹងនៅតំបន់ម្ខាងទៀតនៃព្រំដែនរបស់ខ្លួន។ នេះបើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA។

សេចក្តីប្រកាសនេះបានបង្ហាញបន្ថែមនូវការកើនឡើងកាន់តែខ្លាំងជុំវិញសកម្មភាពាក់ព័ន្ធនឹងព្រំដែនដែលបែងចែកបងប្អូនកូរ៉េទាំងពីរ ដែលគេកម្រឃើញមានការលើកឡើងណាមួយជុំវិញបញ្ហាក្បែរតំបន់ព្រំដែនរវាងប្រទេសទាំងពីរណាស់។

បើតាមការអះអាងរបស់យោធាកូរ៉េខាងត្បូងកាលពីខែកក្កដាឱ្យដឹងថា កូរ៉េខាងជើងបាននឹងកំពុងដាក់ពង្រាយគ្រាប់មីន និងដំឡើងរបាំងការពារ និងបង្កើតឱ្យមានទីតាំងដីខូចខាត ព្រមទាំងបង្កើនកម្លាំងទ័ពកាន់តែខ្លាំងឡើងនៅតាមព្រំដែនក្នុងឆ្នាំនេះ។ បើតាមសារព័ត៌៌មាន KCNA អគ្គសេនាធិការនៃកងទ័ពប្រជាជនកូរ៉េនិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នេះគឺជាការឆ្លើយតបទៅនឹងសមយុទ្ធសង្រ្គាមដែលបានធ្វើឡើងនៅក្នុងប្រទេសកូរ៉េខាងត្បូងដែលកូរ៉៉េខាងជើងហៅថាជា "រដ្ឋអរិភាពចម្បង និងជាសត្រូវដ៏ធំដែលមិនអាចផ្លាស់ប្តូរបាន" ក៏ដូចជាឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចជាញឹកញាប់របស់សហរដ្ឋអាមេរិកមកកាន់ឧបទ្វីបនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក