ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ក្រសួងទេសចរណ៍កម្ពុជា ឆ្លើយតបទៅនឹងការចុះផ្សាយព័ត៌មានមិនពិតរបស់សារព័ត៌មាន The Nation Thailand ជុំវិញកម្មវិធី Miss Grand International

ភ្នំពេញ៖ ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៨ ខែតុលានេះ បានចេញសេចក្ដីប្រកាសព័ត៌មានមួយឆ្លើយតបទៅនឹងការចុះផ្សាយព័ត៌មានមិនពិតរបស់សារព័ត៌មាន The Nation Thailand ជុំវិញកម្មវិធី Miss Grand International។ ក្នុងសេចក្ដីប្រកាសព័ត៌មាននេះ ក្រសួងទេសចរណ៍បានបញ្ជាក់ថា នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ សារព័ត៌មាន The Nation Thailand បានចុះផ្សាយព័ត៌មានតាមបណ្តាញសង្គម Facebook ដែលមានខ្លឹមសារដើមជាភាសាអង់គ្លេសថា “ (...) the reasons for the cancellation were that no officials from the host showed up to welcome the contestants upon arrival, the absence of the minister of tourism at the press conference as promised, (...)” ។ ការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand បានលើកឡើងថា មូលហេតុមួយនៃការលុបចោលកម្មវិធី Miss Grand Intemational ២០២៤ នៅកម្ពុជាបណ្តាលមកពី ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ មិនបានចូលរួមសន្និសីទកាសែតក្នុងកម្មវិធីនេះតាមការសន្យា។

ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើ ក្រសួងទេសចរណ៍ បានធ្វើការបញ្ជាក់ជូនសាធារណជនជាតិ និង អន្តរជាតិទាំងអស់ថា៖

១. ក្រសួងទេសចរណ៍ សូមច្រានចោល និងបដិសេដចំពោះការចុះផ្សាយព័ត៌មានខាងលើនេះ ដែលខុសពីការពិតទាំងស្រុង និងបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា។

២. ពាក់ព័ន្ធនឹងកម្មវិធី Miss Grand International ២០២៤ នេះ កាលពីព្រឹកថ្ងៃអាទិត្យទី៦ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតទទួលជួបសំណេះសំណាលជាមួយប្រតិភូនៃកម្មវិធីរួមមាន តំណាងក្រុមហ៊ុន HK7 Co., Ltd (ក្រុមហ៊ុនទទួលបានសិទ្ធិផ្តាច់មុខក្នុងការរៀបចំកម្មវិធី Miss Grand International ២០២៤ នៅប្រទេសកម្ពុជា) តំណាងកម្មវិធី Miss Grand International និងបេក្ខនារីដែលមកពីបណ្តាប្រទេស ទាំង៧៥នៃកម្មវិធី Miss Grand International ២០២៤ នៅទីស្តីការក្រសួងទេសចរណ៍។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ប្រតិភូ និងបេក្ខនារី នៃកម្មវិធី Miss Grand International ២០២៤ មកកាន់ព្រះរាជាណាចក្រកម្ពុជា និងបានបង្ហាញនូវការរីករាយចំពោះកម្មវិធី Miss Grand International ២០២៤ ក្នុងការចូលរួមផ្សព្វផ្សាយអំពីវប្បធម៌ ទេសចរណ៍នៅកម្ពុជា និងការផ្សារភ្ជាប់ទេសចរណ៍ជាមួយសន្តិភាព។ ជាមួយគ្នានេះ ក្រសួងទេសចរណ៍ បានជួយសម្របសម្រួល និងផ្តល់កិច្ចសហការជាមួយបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធលើបែបបទ ចេញ-ចូលព្រះរាជាណាចក្រកម្ពុជា និងការចូលទស្សនារមណីយដ្ឋាននានា។ ក្នុងនោះផងដែរ ក្រសួងទេសច​​រណ៍បញ្ជាក់ថា ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ពុំធ្លាប់បានសន្យាថានឹងចូលរួមសន្និសីទកាសែត និង/ឬកម្មវិធីណាមួយផ្សេងទៀត ក្រៅអំពីការទទួលជួបសំណេះសំណាល ជាមួយប្រតិភូ និងបេក្ខនារី នៃកម្មវិធី Miss Grand International ២០២៤ កាលពីព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងទេសចរណ៍នោះទេ។

៣. ក្រសួងទេសចរណ៍បានស្នើឱ្យសារព័ត៌មាន The Nation Thailand កែតម្រូវ និងបញ្ឈប់រាល់ការផ្សាយព័ត៌មានមិនពិតខាងលើ និងត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានឱ្យបានត្រឹមត្រូវ៕






ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក