ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

មន្រ្តីអង្គការសហប្រជាជាតិព្រមានថា ​លីបង់​អាច​ប្រឈម​មុខ​នឹង «សេចក្ដីអន្តរាយ» ដូច​គ្នា​ទៅនឹង​តំបន់ហ្គាហ្សា

លីបង់៖ មន្ត្រីមនុស្សធម៌របស់អង្គការសហប្រជាជាតិនៅថ្ងៃអង្គារម្សិលមិញនេះ បានអំពាវនាវឱ្យមានវិធានការបន្ទាន់ដើម្បីបញ្ចប់ជម្លោះដែលកំពុងកើតឡើងនៅក្នុងប្រទេសលីបង់ ដែលអ្វីកំពុងកើតមាននេះត្រូវបានគេប្រដូចទៅនឹងការបំផ្លិចបំផ្លាញដូចដែលបានឃើញនៅក្នុងតំបន់ហ្គាហ្សា។ លោក Matthew Hollingworth នាយកកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិប្រចាំប្រទេសលីបង់ថ្លែងថា៖ "យើងត្រូវតែធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីបញ្ឈប់នូវបញ្ហាដែលកំពុងកើតមាន"។ 

ថ្លែងពីរដ្ឋធានី Beirut ​​ប្រទេសលីបង់ លោក Matthew បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវថា លោកបានចំណាយពេលជាង ៦ខែនៃដើមឆ្នាំ២០២៤ ដើម្បីសម្របសម្រួលប្រតិបត្តិការរបស់កម្មវិធីស្បៀងអាហារពិភពលោកនៅតំបន់ហ្គាហ្សា មុនពេលចូលកាន់តំណែងបន្តនៅក្នុងប្រទេសលីបង់ ហើយពិតជាមានការព្រួយបារម្ភជាខ្លាំងចំពោះអ្វីដែលកើតឡើង និងភាពស្រដៀងគ្នានៃបញ្ហាក្នុងតំបន់ទាំងពីរ។ លោកថ្លែងថា៖ "វា (ហេតុការណ៍) នៅដក់ជាប់ក្នុងខួរក្បាលខ្ញុំតាំងពីខ្ញុំភ្ញាក់ រហូតដល់ចូលដំណេកវិញ ដែលហាក់ដូចជាយើងនឹងឈានចូលទៅរកភាពអន្តរាយដូចគ្នា (ទៅនឹងតំបន់ហ្គាហ្សា) ..... ដែលយើងមិនគួរឱ្យរឿងនេះកើតឡើងនោះទេ"

គួររំឮកថា សង្គ្រាមនៅតំបន់ហ្គាហ្សាបានផ្ទុះឡើងក្រោយហេតុការណ៍វាយប្រហារលើអ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ បណ្ដាលឱ្យមនុស្សស្លាប់គិតមកទល់បច្ចុប្បន្នមានប្រមាណ ៤១,៩០០នាក់ ស្របពេលដែលហេតុការណ៍វាយប្រហារនៅថ្ងៃទី០៧ ខែតុលានៅអ៊ីស្រាអែល បានបណ្ដាលឱ្យមនុស្សស្លាប់ ១,២០៦នាក់។ 

ជម្លោះនៅក្នុងតំបន់ហ្គាហ្សា រវាងអ៊ីស្រាអែល និងក្រុមហាម៉ាសបានបន្តរាលដាលដល់ប្រទេសលីបង់ដោយ​មាន​ការ​វាយ​ប្រហារ​តាម​អាកាស​កាន់​តែ​ខ្លាំង ហើយ​ទាហាន​អ៊ីស្រាអែល​បានបង្កើនសកម្មភាពវាយ​ប្រហារទល់នឹង​ក្រុម​សកម្មប្រយុទ្ធ Hezbollah កាន់តែក្ដៅគគុកឡើងដូចគ្នា។ គួរ​ប​ញ្ជាក់ថា ការវាយប្រហារដោយការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលទៅលើលីបង់បានសម្លាប់មនុស្សជាង ១,១០០នាក់ និងបណ្ដាលឱ្យមានការជម្លៀសពលរដ្ឋជាង ១លាននាក់ចេញពីលំនៅដ្ឋានក្នុងរយៈពេលមិនដល់ ២សប្តាហ៍៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក