ព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងលោក ខៀវ កាញ៉ារីទ្ធ, លោក ចម ប្រសិទ្ធ និងលោក ប៉ុល សារឿន ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឋានៈស្មើឧបនាយករដ្ឋមន្រ្តី
ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ត្រាស់បង្គាប់តែងតាំងលោក ខៀវ កាញ៉ារីទ្ធ, លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ និងលោកកិត្តិឧទ្ទេសបណ្ឌិត ប៉ុល សារឿន ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឋានៈស្មើឧបនាយករដ្ឋមន្រ្តី។ នេះបើតាមព្រះរាជក្រឹត្យដែលអង្គភាពព័ត៌មាន EAC News ទទួលបាននៅយប់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ នេះ៕