ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

របបយោធាមីយ៉ាន់ម៉ានឹងបញ្ជូនតំណាងរបស់ខ្លួនទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសឡាវ

ឡាវ៖ សារព័ត៌មាន AFP បានឱ្យដឹងនៅថ្ងៃទី០៨ ខែតុលានេះថា មីយ៉ាន់ម៉ានឹងបញ្ជូនអ្នកតំណាងរបស់ខ្លួនដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅសប្តាហ៍នេះ។ គួរឱ្យដឹងថា នេះគឺជាការបញ្ជូនអ្នកតំណាងរបស់ខ្លួនជាលើកដំបូងបង្អស់ក្រោយរដ្ឋប្រហារកើតឡើង ៣ឆ្នាំកន្លងមក ស្របពេលដែលមេដឹកនាំយោធាកាន់អំណាចកំពុងព្យាយាមស្វែងរកការបញ្ចប់សង្គ្រាមស៊ីវិលដែលរ៉ាំរ៉ៃក្នុងប្រទេស។

ជម្លោះនៅមីយ៉ាន់ម៉ានឹងក្លាយជារបៀបវារៈថ្នាក់ខ្ពស់មួយ ខណៈដែលបណ្ដាមេដឹកនាំមកពីបណ្ដាប្រទេសជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍នឹងជួបប្រជុំក្នុងកិច្ចប្រជុំកំពូលនៅក្នុងប្រទេសឡាវនៅថ្ងៃពុធស្អែកនេះ។

កន្លងមក ASEAN បានហាមឃាត់មេដឹកនាំមីយ៉ាន់ម៉ាមិនឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់ខ្លួន ចាប់តាំងពីរដ្ឋប្រហារកើតឡើងនៅឆ្នាំ២០២១ ហើយជាការឆ្លើយតប លោកឧត្តមសេនីយ៍​ Min Aung Hlaing បានបដិសេធមិនបញ្ជូន "អ្នកតំណាងមិននយោបាយ" ឱ្យចូលរួមក្នុងកិច្ចប្រជុំនេះជំនួសឡើយ។ យ៉ាងណាក្ដី សម្រាប់កិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសឡាវ ឆ្នាំ២០២៤នេះ មីយ៉ាន់ម៉ាបានសម្រេចបញ្ជូនមន្ត្រីក្រសួងការបរទេសជាន់ខ្ពស់មួយរូប ជាអ្នកតំណាងរបស់ខ្លួន ដើម្បីចូលរួមកិច្ចប្រជុំរយៈពេលបីថ្ងៃនៅទីក្រុងវៀងចន្ទន៍។

គួរបញ្ជាក់ថា ប៉ុន្មានសប្តាហ៍បន្ទាប់ពីការដណ្តើមអំណាចដោយរដ្ឋប្រហារ របបយោធាបានយល់ព្រមលើផែនការ "កុងសង់ស៊ីសទាំងប្រាំចំណុច" ដែលមានបំណងស្តារសន្តិភាពឡើងវិញ ប៉ុន្តែក្រោយមករបបយោធាមីយ៉ាន់ម៉ាពុំអនុវត្តតាមផែនការនេះឡើយ ហើយថែមទាំងបានបន្តការបង្ក្រាបយ៉ាងបង្ហូរឈាមលើក្រុមអ្នកប្រឆាំង និងទៅលើកម្លាំងប្រដាប់អាវុធនានានៅការគ្រប់គ្រងរបស់ខ្លួន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក