ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចេញអនុក្រឹត្យបញ្ចប់មុខតំណែងលោក កន សុខកាយ ពីអភិបាល នៃគណៈអភិបាលស្រុកល្វាឯម ខេត្តកណ្តាល។ នេះបើតាមអនុក្រឹត្យដែលអង្គភាពព័ត៌មាន EAC News ទទួលបាននៅរសៀលថ្ងៃទី០៨ ខែតុលានេះ។
បើតាមអនុក្រឹត្យរបស់នាយករដ្ឋមន្ត្រីបញ្ជាក់ថា មូលហេតុដែលនាំដល់ការបញ្ចប់មុខតំណែងលោក កន សុខកាយ ពីអភិបាលស្រុកល្វាឯម ដោយសារសាមីខ្លួនបានប្រព្រឹត្តកំហុសក្រមសីលធម៌ និងវិជ្ជាជីវៈធ្ងន់ធ្ងរ ផ្ទុយនឹងច្បាប់ស្ដីពីសហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា៕