ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋបាលក្រុងសិរីសោភ័ណ ចុះរឹតបន្តឹងវិធានការរដ្ឋបាល ឃាត់មនុស្ស៣៨នាក់ដែលល្មើសបម្រាម ក្នុងនោះរកឃើញ១នាក់វិជ្ជមានកូវីដ-១៩

បន្ទាយមានជ័យ: រដ្ឋបាលក្រុងសិរីសោភ័ណ ចុះរឹតបន្តឹងវិធានការដ្ឋបាល មិនឲ្យមានសកម្មភាពនៃការជុំ ប្រមូលផ្តុំផ្សេងៗ នៅក្នុងភូមិសាស្រ្តក្រុង ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ពិសេសវីរុសបំប្លែងថ្មី Delta ។ សកម្មភាពនៃការរៀបចំអនុវត្តដឹកនាំដោយលោក ហ៊ឹល រ៉ាយ៉ា ប្រធានគណបញ្ជាការឯកភាពក្រុងសិរីសោភ័ណ រួមនឹងកងកម្លាំងនគរបាល អាវុធហត្ថ កម្លាំងតំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យ នៅល្ងាចថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១។

លោក ហ៊ឹល រ៉ាយ៉ា បានបញ្ជាក់ថាការអនុវត្តរឹតបន្តឹងនេះគឺធ្វើឡើងដូចភ្លៀងរលឹម ដោយផ្តោតសំខាន់ មិនឲ្យមានសកម្មភាពនៃការជួបជុំផ្សេងៗ ដូចជាការជួបជុំផឹកស៊ី, លែងល្បែងស៊ីសង, សកម្មភាពលេងកីឡា, មានលក្ខណៈប្រមូលផ្តុំដែលល្មើសនឹងវិធានការសុខាភិបាល គឺអាជ្ញាធរអនុវត្តដោយគ្មានការលើកលែង។ ពិសេសចំពោះអ្នកដែលមិនពាក់ម៉ាស់ មិនគោរពតាមវិធានការសុខាភិបាល នឹងត្រូវមានការផាកពិន័យតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។

ក្នុងនោះលោកក៏បានដាក់បទបញ្ជាដល់គ្រប់សង្កាត់ ត្រូវធ្វើការរឹតបន្តឹងមិនត្រូវឲ្យមានសកម្មភាពប្រជុំផ្តុំណាមួយក្នុងមូលដ្ឋានដោយគ្មានអនុញ្ញាតនោះទេ ត្រូវបានការសហការជាមួយកងកម្លាំងពាក់ព័ន្ធចុះអនុវត្តឲ្យបានជាប់ជាប្រចាំ។

ក្នុងការចុះអនុវត្តជាក់ស្ដែងនោះដែរគណៈបញ្ជាការឯកក្រុងសិរីសោភ័ណ បានធ្វើការប្រមូលអ្នកដែលល្មើស នឹងបម្រាមសុខាភិបាល មានចំនួន៧ទីតាំង នៅក្នុងសង្កាត់ព្រះពន្លា, សង្កាត់អូរអំបិល និងសង្កាត់កំពង់ស្វាយ ឃាត់ខ្លួនបានចំនួន៣៨នាក់ដើម្បីយកទៅធ្វើសំណាក មុនធ្វើការផាកពិន័យតាមច្បាប់ សំណាកទាំង៣៨នាក់ ជាលទ្ធផលវិជ្ជមានកូវីដ-១៩ម្នាក់។

ទន្ទឹមនឹងនោះលោក ក៏បានអំពាវនាវដល់ពលរដ្ឋ សូមចូលរួមអនុវត្តនៅវិធានការសុខាភិបាល និងវិធានការរាជរដ្ឋាភិបាល "៣កាពារ ៣កុំ" ឲ្យបានខ្ជាប់ខ្ជួនដោយមិនត្រូវមើលស្រាលជំងឺកូវីដ-១៩ឡើយ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក