ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋអាជ្ញាកូរ៉េខាងត្បូងទម្លាក់ការចោទប្រកាន់លើស្ត្រីទីមួយ ជុំវិញការទទួលអំណោយជាសម្ភារៈប្រណីតថ្លៃៗ

កូរ៉េខាងត្បូង៖ រដ្ឋអាជ្ញាកូរ៉េខាងត្បូងបានសម្រេចមិនធ្វើការចោទប្រកាន់លើស្រ្តីទីមួយរបស់កូរ៉េខាងត្បូង លោកស្រី Kim Keon Hee ទាក់ទងទៅនឹងការទទួលអំណោយជាសម្ភារៈថ្លៃៗមួយចំនួន រួមមានដូចជាកាបូប Christian Dior ជាដើម។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Yonhap ដោយស្រង់ចេញពីសេចក្ដីប្រកាសរបស់ការិយាល័យរដ្ឋអាជ្ញាទីក្រុងសេអ៊ូល។ 

គួរឱ្យដឹងថា រឿងអាស្រូវរបស់ស្រ្តីទីមួយរូបនេះបានបង្កឱ្យមានភាពចលាចលផ្នែកនយោបាយមួយប្រាវក្នុងប្រទេសកូរ៉េខាងត្បូង និងជាកត្តារួមចំណែកមួយនាំឱ្យគណបក្សកាន់អំណាចរបស់ប្រធានាធិបតី Yoon Suk Yeol រងបរាជ័យក្នុងការបោះឆ្នោតកាលពីខែមេសាកន្លងទៅ។ 

​បើ​តាម​ការ​លើក​ឡើង​របស់​រដ្ឋ​អាជ្ញា​ ដែលដកស្រង់និងចុះផ្សាយដោយសារព័ត៌មាន Yonhap ឱ្យដឹងថា បន្ទាប់ពីការស៊ើបអង្កេតប៉ុន្មានខែកន្លងមក លើស្រ្តីទីមួយរបស់កូរ៉េខាងត្បូងជុំវិញការបំពានលើច្បាប់ប្រឆាំងអំពើពុករលួយរួចមក រដ្ឋអាជ្ញាក្រុងសេអ៊ូលបានសន្និដ្ឋានថា បើទោះបីជាលោកស្រីបានទទួលយកអំណោយជាកាបូប ផលិតផលថែរក្សាសម្រស់ម៉ាក Chanel និងសម្ភារៈមួយចំនួនពីគ្រូគង្វាលសាសនាក៏ដោយ ប៉ុន្តែអំណោយទាំងនេះមិនជាប់ទាក់ទងទៅនឹងកាតព្វកិច្ចផ្លូវការរបស់លោកស្រីឡើយ ហើយមិនមានការអនុគ្រោះលើកិច្ចការណាមួយជាថ្នូរនោះទេ។ 

មិនត្រឹមតែមានការលើកលែងចោទប្រកាន់លើស្រ្តីទីមួយកូរ៉េខាងត្បូងនោះទេ រដ្ឋអាជ្ញាក៏បានសម្រេចចិត្តទម្លាក់ការចោទប្រកាន់ពីបទពុករលួយទៅលើគ្រូគង្វាលសាសនា លោក Abraham Choi ផងដែរ បើទោះបីជាមានការបែកធ្លាយនូវវីដេអូលើបណ្ដាញសង្គមអំពីការប្រគល់អំណោយជូនទៅស្រ្តីទីមួយកូរ៉េខាងត្បូងក៏ដោយ។ អំឡុងការបង្ហាញខ្លួននៅការិយាល័យរដ្ឋអាជ្ញា លោក Choi បានថ្លែងទៅកាន់អ្នកសារព័ត៌មានថា លោកបានស្នើសុំនូវវត្ថុមួយចំនួនក្នុងពេលដែលមានការប្រគល់ជាអំណោយមានតម្លៃដល់លោកស្រី Kim Keon Hee ក៏ប៉ុន្តែរដ្ឋអាជ្ញាបានច្រានចោលការលើកឡើងនេះ។ 

តំណាងរាស្រ្តគណបក្សប្រឆាំងបានអំពាវនាវឱ្យមានការស៊ើបអង្កេតពិសេសលើករណីនេះ និងការចោទប្រកាន់ពីភាពមិនប្រក្រតីផ្សេងទៀតពាក់ព័ន្ធនឹងស្ត្រីទីមួយគឺលោកស្រី Kim Keon Hee ។ មិនត្រឹមតែប៉ុណ្ណោះ សភាដែលគ្រប់គ្រងដោយគណបក្សប្រឆាំងបានអនុម័តច្បាប់ស្តីពីការស៊ើបអង្កេតមួយកាលពីខែមុន ដែលច្បាប់នេះត្រូវបានសម្រេចវេតូដោយលោកប្រធានាធិបតី Yoon Suk Yeol ផ្ទាល់។

លោកប្រធានាធិបតីបានហៅហេតុការណ៍នេះថាជាឧប្បត្តិហេតុនយោបាយ និងបានចេញមុខសុំទោសជាសាធារណៈចំពោះក្ដីព្រួយបារម្ភដែលបង្កឡើងដោយរឿងនេះ និងជាពិសេសទៅលើ "អាកប្បកិរិយាមិនសមរម្យ" របស់ភរិយាលោក និងបានសន្យាថានឹងមានការកែលម្អឡើងវិញមិនឱ្យមានហេតុការណ៍នេះកើតឡើងទៀតឡើយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក