ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ជប៉ុនថ្មីថ្លែងថា «ការកាត់ទោសប្រហារជីវិត» មិនគប្បីលុបចោលនោះឡើយ

ជប៉ុន៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជប៉៉ុនថ្មី លោក Hideki Makihara ថ្លែងថា ការលុបចោល «ការកាត់ទោសប្រហារជីវិត» មិនគួរត្រូវធ្វើឡើងឡើយ បើទោះបីជាពេលថ្មីៗនេះជប៉ុនទើបតែមានការដោះលែងអ្នកជាប់ពន្ធនាគារដែលប្រឈមនឹងទោសអស់មួយជីវិតក៏ដោយ។ គួរបញ្ជាក់ថា ជប៉ុន និងសហរដ្ឋអាមេរិក គឺជាប្រទេសចំនួន ២ចុងក្រោយក្នុងចំណោមបណ្ដាប្រទេសសមាជិក G7 ដែលនៅតែអនុវត្តច្បាប់កាត់ទោសប្រហារជីវិត ហើយជាងនេះទៅទៀតច្បាប់នេះនៅតែមានការគាំទ្រយ៉ាងខ្លាំងក្លាពីសាធារណៈជន។ 

យ៉ាងណាមិញ នីតិវិធីនៃការអនុវត្តទោសប្រហារជីវិតដែលភាគច្រើនធ្វើឡើងដោយការ «ព្យួរ-ក» ក៏ធ្លាប់រងការរិះគន់ថាវិធីនេះមានលក្ខណៈឃោរឃៅ ហើយអ្នកទោសដែលត្រូវគេកាត់ទោសប្រហារជីវិតនោះ ត្រូវបានគេប្រាប់ឱ្យដឹងអំពីការសម្រេចតែប៉ុន្មានម៉ោងប៉ុណ្ណោះ មុនការប្រហារជីវិតធ្វើឡើង។ រដ្ឋមន្ត្រីយុត្តិធម៌ជប៉ុន លោក Makihara ថ្លែងមកកាន់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា "វាហាក់ដូចជាមិនគប្បីទាល់តែសោះដែលច្បាប់កាត់ទោសប្រហារជីវិតត្រូវបានលុបចោល ស្របពេលដែលឧក្រិដ្ឋកម្មដ៏សាហាវនៅតែបន្តកើតមាន"

បើតាមការចុះផ្សាយព័ត៌មានរបស់ Nippon ឱ្យដឹងថា រដ្ឋមន្រ្តីយុត្តិធម៌ជប៉ុនថ្មីនេះបានសន្យាថា រាល់ការកាត់ទោសប្រហារជីវិតនឹងត្រូវដំណើរការក្ដីដោយមានការប្រុងប្រយ័ត្ន និងយុត្តិធម៌បំផុត។ គួរឱ្យដឹងថា កាលពីសប្តាហ៍មុន បុរសជនជាតិជប៉ុន វ័យ៨៨ឆ្នាំ លោក Iwao Hakamada ត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញ ក្រោយតុលាការរកឃើញថា លោកពុំបានប្រព្រឹត្តដូចការចោទប្រកាន់ក្នុងករណីឃាតកម្ម ក៏ប៉ុន្តែលោកត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត និងអនុវត្តទោសក្នុងពន្ធនាគាររយៈពេល ៤៦ឆ្នាំទៅហើយ។ 

បើតាមតុលាការតំបន់របស់ជប៉ុនបានសម្រេចថា ការស៊ើបអង្កេតក្នុងរឿងក្ដីនេះត្រូវបានធ្វើឡើងដោយបំពានលើភស្តុតាង ហើយបានអះអាងថាលោក Hakamada បានទទួលរងនូវ "ការសួរចម្លើយដោយអមនុស្សធម៌" មានន័យថាលោកត្រូវបាន គេបង្ខិតបង្ខំឱ្យឆ្លើយសារភាពទទួលកំហុស។ លោក Hakamada គឺជាអ្នកទោសជាប់ពន្ធនាគារទី ៥ ដែលត្រូវបានតុលាការសម្រេចទទួលសំណុំរឿងរបស់លោកបានជំនុំជម្រះឡើងវិញ នៅក្នុងប្រវត្តិសាស្រ្តក្រោយសង្គ្រាមរបស់ប្រទេសជប៉ុន។ ដោយឡែក អ្នកទោសមុនៗចំនួន ៤នាក់ទៀតក៏ត្រូវបានតុលាការសម្រេចលើកលែងការចោទប្រកាន់ផងដែរ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក