ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញគណៈប្រតិភូជាម្ចាស់ផ្ទះ និងបណ្តាប្រទេសអាស៊ាន អញ្ជើញទស្សនាស្តង់ក្រសួងទេសចរណ៍ក្នុងពិព័រណ៍ទេសចរណ៍ចិន-អាស៊ាន China-ASEAN EXPO Tourism Exhibition លើកទី១០

ទីក្រុងគួយលីន៖ ក្នុងនាមជាប្រទេសកិត្តិយស (Country of Honor) លោករដ្ឋមន្រ្តី បានអញ្ជើញគណៈប្រតិភូជាម្ចាស់ផ្ទះ និងគណៈប្រតិភូជាន់ខ្ពស់ក្រសួងទទួលបន្ទុកវិស័យទេសចរណ៍នៃប្រទេសសមាជិកអាស៊ាន និងប្រទេសដៃគូជាច្រើន ទស្សនាស្តង់ក្រសួងទេសចរណ៍ ដែលមានពន្លាទេសចរណ៍ ទំហំ ១០៨ម៉ែត្រការ៉េ រៀបចំដោយក្រសួងទេសចរណ៍ ក្រោមការរចនាប្រកបដោយ ភាពស្រស់ស្អាត និងច្នៃប្រឌិត ដោយបានទាក់ទាញចំណាប់អារម្មណ៍ និងការចូលទៅទស្សនាយ៉ាងច្រើនកុះករពីសំណាក់គណៈប្រតិភូ ភ្ញៀវកិត្តិយស និងអ្នកចូលរួមផ្សេងទៀត ក្នុងពិព័រណ៍ទេសចរណ៍ចិន-អាស៊ាន China-ASEAN EXPO Tourism Exhibition លើកទី១០ នៅទីក្រុង Guilin តំបន់ស្វយ័តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន។ ក្រៅពីនេះ ក៏មានវត្តមានបណ្តាក្រុមហ៊ុននានាចំនួនជាង ១៣០០ស្តង់ អ្នកទិញ និងអ្នកលក់ (Buyers & Sellers) ចំនួន ៥០០នាក់ សារព័ត៌មានចំនួន ១០០នាក់ មកពីប្រទេសក្នុងតំបន់អាស៊ាន និងអ្នកទស្សនាជាង ១០០០០នាក់។



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក