ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អតីតរដ្ឋមន្ត្រីការពារជាតិ លោក Shigeru Ishiba ត្រូវជ្រើសតាំងជានាយករដ្ឋមន្រ្តីបន្ទាប់របស់ជប៉ុន

ជប៉ុន៖ អតីតរដ្ឋមន្ត្រីការពារជាតិ លោក Shigeru Ishiba នៅថ្ងៃសុក្រនេះបានជាប់ឆ្នោតជានាយករដ្ឋមន្រ្តីបន្ទាប់របស់ប្រទេសជប៉ុន បន្ទាប់ពីទទួលបានជ័យជម្នះក្នុងការប្រជែងតំណែងកំពូលនេះយ៉ាងស្វិតស្វាញ ក្រោយពីលោកបានព្យាយាមប្រជែងយកតំណែងជាមេដឹកនាំនៃគណបក្សសេរីប្រជាធិបតេយ្យ (LDP) នេះចំនួន ៥ដងរួចមកហើយ។ លោក Ishiba ដែលបច្ចុប្បន្ននេះមានវ័យ ៦៧ឆ្នាំបានប្រជែងឈ្នះបេក្ខភាពលេចធ្លោគឺលោកស្រី Sanae Takaichi ក្នុងសមរភូមិដែលពិបាកទាយទុកពីអ្នកទទួលបានជ័យជម្នះ ខណៈបេក្ខភាពប្រជែងតំណែងនេះមានដល់ទៅ ៩រូប។ 

មេដឹកនាំនៃគណបក្ស LDP ដែលបានគ្រប់គ្រងរដ្ឋាភិបាលជប៉ុនស្ទើរតែទាំងស្រុងចាប់តាំងពីសម័យកាលក្រោយសង្គ្រាម ដោយបេក្ខភាពមេដឹកនាំថ្មីនេះនឹងធានាបានតំណែងមេដឹកនាំកំពូលបន្តជាមួយសំឡេងគាំទ្រភាគច្រើននៅក្នុងសភា។ គួរឱ្យដឹងថា យុទ្ធនាការនៃការប្រជែងតំណែងជាមេដឹកនាំគណបក្ស LDP និងតំណែងនាយករដ្ឋមន្រ្តីជប៉ុនបានចាប់ផ្តើមកាលពីខែសីហា បន្ទាប់ពីការប្រកាសពីចេតនាលាលែងពីតំណែងរបស់នាយករដ្ឋមន្ត្រីបច្ចុប្បន្នគឺលោក Fumio Kishida។ 

ក្នុងការថ្លែងសារទៅកាន់សភាក្រោយជាប់ឆ្នោត លោក Ishiba បានពោលទាំងក្ដុកក្ដួលថា៖ «យើងត្រូវតែជឿជាក់លើប្រជាជន និយាយការពិតដោយភាពក្លាហាន និងស្មោះត្រង់ ហើយធ្វើការរួមគ្នាដើម្បីធ្វើឱ្យប្រទេសជប៉ុនក្លាយជាប្រទេសដែលមានសន្តិសុខ និងសុវត្ថិភាព ដែលគ្រប់គ្នាអាចរស់នៅដោយស្នាមញញឹមម្តងទៀត»។

គួរឱ្យដឹងថា លោក Ishiba បានចូលកាន់តំណែងក្នុងសភាកាលពីឆ្នាំ១៩៨៦ ហើយជានិច្ចកាលលោកតែងតែមានទស្សនៈដោយឡែក ដែលបង្កឱ្យមានការមិនពេញចិត្តពីសមាជិកនៃគណបក្ស LDP។ ដោយឡែក នៅក្នុងអាណត្តិរបស់លោក Fumio Kishida វិញ លោក Shigeru Ishiba មិនត្រូវបានប្រគល់ការទុកចិត្ត ឬតំណែងសំខាន់ណាមួយឡើយ ប៉ុន្តែទោះជាយ៉ាងនេះក្ដី លោក Ishiba បានទទួលការគាំទ្រយ៉ាងទូលំទូលាយពីសាធារណជន និងសមាជិកគណបក្សជាច្រើន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក