ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ជំនន់ទឹកភ្លៀងនៅស្រុកម៉ាឡៃបានស្រកចុះ អាជ្ញាធរបានជម្លៀសពលរដ្ឋជាង១០គ្រួសារ ដែលរងគ្រោះខ្លាំង ទៅរកទីទួលសុវត្ថិភាព

បន្ទាយមានជ័យ: ក្រោយពីមានជំនន់ទឹកភ្លៀងនៅស្រុកម៉ាឡៃ ប្រជាពលរដ្ឋជាង១០០គ្រួសារដែលរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង ត្រូវបានអាជ្ញាធរជម្លៀសរកទីទួលសុវត្ថិភាព នៅរសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ នៅស្រុកម៉ាឡៃ។

ក្រោយជំនន់ទឹកភ្លៀងបានជនលិចនិងប៉ះពាល់ផ្ទះសំបែងនិងផលដំណាំកសិកម្មនៅភូមិសាស្រ្តស្រុកម៉ាឡៃ លោក ស្វាយ ជា អភិបាលស្រុកម៉ាឡៃ រួមនឹងលោក សុខ ពេញណន អភិបាលរងស្រុកម៉ាឡៃ បានដឹកនាំមន្ត្រី និងកងកម្លាំងចុះពិនិត្យស្ថានភាពនិងអន្តរាគមន៍ប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងជំនន់ទឹកធ្លាក់ពីថៃដែលប្រជាពលរដ្ឋរស់នៅតាមបន្ទាត់ព្រំដែន។

លោក ស្វាយ ជា បានបញ្ជាក់ថាក្រោយពីមានភ្លៀងធ្លាក់ និងទឹកធ្លាក់ពីថៃផង បណ្តាលជនលិចផ្ទះសំបែងប្រជាពលរដ្ឋរស់នៅតាមបន្ទាត់ព្រំដែនមាន ឃុំម៉ាឡៃ ឃុំបឹងបេង ឃុំអូរស្រឡៅ និងឃុំទួលពង្រ ប៉ះពាល់ផ្ទះសំបែងប្រជាពលរដ្ឋជាង ១០០គ្រួសារ អាជ្ញាធរបានធ្វើការជម្លៀសគ្រួសារដែលរងគ្រោះខ្លាំង ទៅរកទីទួលសុវត្ថិភាពជាង ១០គ្រួសារ ក្នុងនោះប៉ះពាល់ផលដំណាំកសិកម្មមាន ពោត សណ្តែក និងដំឡូងមី។

លោក ជា សេងអាន ប្រធានគណៈកម្មាធិការច្រកតំបន់ព្រំដែនម៉ាឡៃ បានបញ្ជាក់ប្រាប់នៅព្រឹកថ្ងៃទី២ ខែកញ្ញានេះថា នៅចំនុចស្ពានឆ្លងកាត់ព្រំដែនដែលទឹកបានហូរកាត់កាលពីថ្ងៃទី១ ខែកញ្ញា ម្សិលមិញ គឺបានស្រកចុះអស់ហើយ ចំណែកនៅបរិវេណស្លាកច្រកទ្វា និងផ្លូវដែលលិចដោយសារជំនន់ទឹកភ្លៀងនោះក៏ស្រកចុះអស់ហើយដែរ អាចធ្វើដំណើរបានធម្មតាវិញបាន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក