ពលរដ្ឋម្នាក់ទៅចូលកាប់ឈើក្នុងតំបន់ជាប់ព្រំដែនកម្ពុជា-ថៃ (តំបន់ហាមឃាត់ព្រៃមានមីន) បានជាន់មីនផ្ទុះបួសដាច់ជើងម្ខាង
បន្ទាយមានជ័យ ៖ ពលរដ្ឋម្នាក់រងរបួសធ្ងន់បន្ទាប់ពីជាន់មីនបណ្តាលឱ្យផ្ទុះដាច់ជើងម្ខាងនៅចំណុចតំបន់មិនច្បាស់លាស់(តំបន់ហាមឃាត់ព្រៃមានមីន)ជាប់ព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិសាស្ត្រ ភូមិទំនប់ដាច់ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលវេលាម៉ោង៣និង៤០នាទីល្ងាចថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤។
នគរបាលស្រុកអូរជ្រៅបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ យឹមសុភាព ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ មុខរបរកម្មករ។ ជនរងគ្រោះបានចូលទៅកាប់ឈើក្នុង(តំបន់ហាមឃាត់ព្រៃមានមីន)ជាប់ព្រំដែនកម្ពុជា-ថៃ បានដើរជាន់មីនបណ្តាលឱ្យផ្ទុះរងរបួសធ្ងន់ដាច់ជើងខាងស្តាំ ។ ភ្លាមៗនោះមានកម្លាំងនគរបាលការពារព្រំដែនគោក និងកម្លាំងយោធានៅក្បែរនោះ បានជួយនាំគ្នាចូលទៅយកជនរងគ្រោះចេញពីតំបន់គ្រោះថ្នាក់ដឹកតាមរថយន្តសង្រ្គោះរបស់មន្ទីរពេទ្យបង្អែកស្រុកអូរជៅ ដើម្បីទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្ត ស្រុកមង្គលបូរីភ្លាមៗផងដែរ ។
ក្នុងករណីនេះដែរ លោកវរសេនីយ៍ទោ អ៊ឹម សុភារៈ អធិការនគរបាលស្រុកអូរជ្រៅ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលរស់នៅតាមព្រំដែន សូមកុំឱ្យដើរចូលក្នុងព្រៃទៅរកកាប់ឈើ ឬក៏រកអនុផលព្រៃឈើដែលជាតំបន់ហាមឃាត់សង្ស័យមានមីន ឬកន្លែងមានដាក់ស្លាកសញ្ញាមីននាំឱ្យមានគ្រោះថ្នាក់៕