ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបជាមួយ លោក Gan Lin ប្រធានលេខាធិការបក្សមន្ទីរវប្បធម៌

ទីក្រុង Guilin៖ ព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន លោក Gan Lin ប្រធានលេខាធិការបក្សមន្ទីរវប្បធម៌ ទេសចរណ៍ តំបន់ស្វយ័ត Guangxi Zhuang និងសហការី ព្រមទាំងមានការអញ្ជើញចូលរួមពីប្រធានសមាគមទេសចរណ៍វប្បធម៌ក្វាងស៊ី និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនវិនិយោគទេសចរណ៍ Guilin Shenghui Group និងនាយកប្រតិបត្តិក្រុមហ៊ុនទេសចរណ៍អន្តរជាតិ Guilin Tianyuan ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែល លោករដ្ឋមន្រ្តី មកចូលរួមពិព័រណ៍ទេសចរណ៍ចិន-អាស៊ាន China-ASEAN EXPO Tourism Exhibition លើកទី១០ នៅទីក្រុង Guilin ខេត្ត Guangxi សាធារណរដ្ឋប្រជាមានិតចិន។

ក្នុងជំនួបពិភាក្សានេះគឺផ្តោតជាសំខាន់ទៅលើការជំរុញការផ្សព្វផ្សាយទេសចរណ៍របស់កម្ពុជាឱ្យបានទូលំទូលាយនៅទីក្រុងគួយលីន និងតំបន់ដទៃទៀតនៃខេត្តក្វាងស៊ី ប្រទេសចិន ដើម្បីកៀរគរទេសចរចិនមកកម្ពុជា។ ជាមួយគ្នានេះ, លោករដ្ឋមន្ត្រី ក៏ស្នើឱ្យមានការទប់ស្កាត់ការផ្សាយព័ត៌មានមិនពិតឬអវិជ្ជមានពីកម្ពុជា នៅក្នុងសហគមន៍ចិនផងដែរ។ បន្ថែមលើនេះ, ភាគីកម្ពុជា ស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមរបស់ភាគីចិនលើកិច្ចសហប្រតិបត្តិការលើប្រព័ន្ធ Smart Tourism Platform ដែលនឹងតភ្ជាប់ជាមួយប្រទេសអាស៊ាន ដើម្បីសម្រួលការផ្តល់ព័ត៌មានដល់ទេសចរឱ្យបានកាន់តែប្រសើរ។

សម្រាប់ឆ្នាំ២០២៤ ដែលជា “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤”, ភាគីទាំងពីរមានជំនឿយ៉ាងមុតមាំក្នុងការជំរុញទេសចរបន្ថែមទៀត រវាងខេត្តក្វាងស៊ី ប្រទេសចិន និងប្រទេសកម្ពុជា ជាពិសេសការលើកទឹកចិត្តឱ្យទេសចរចូលរួមឱ្យបានច្រើនកុះករក្នុងព្រឹត្តការណ៍នានានៅខេត្តសៀមរាបនាពេលខាងមុខ មានជាអាទិ៍ ព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារ កម្ពុជា-ចិន និងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ កម្ពុជា-ចិន។

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក