ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រព័ន្ធសុខាភិបាលហ្វីលីពីនមានបញ្ហា ស្របពេលតួលេខអ្នកឆ្លងកើនលើស២លាននាក់

ហ្វីលីពីន៖ ចំនួនតួលេខអ្នកឆ្លងកូវីដ-១៩ នៅក្នុងប្រទេសហ្វីលីពីនបានកើនឡើងលើស ២លាននាក់ហើយ យោងតាមទិន្នន័យដែលទទួលបានគិតត្រឹមថ្ងៃទី០១ ខែកញ្ញានេះ ខណៈដែលប្រទេសដែនកោះនៃតំបន់អាស៊ីអាគ្នេយ៍មួយនេះ បាននឹងកំពុងព្យាយាមប្រយុទ្ធប្រឆាំងនឹងករណីឆ្លងថ្មី ដែលអង្គការសុខភាពពិភពលោកបានលើកឡើងថា សង្វាក់នៃការឆ្លងវីរុសប្រភេទដែលតា (Delta) កំពុងគំរាមកំហែងប្រទេសហ្វីលីពីន។

ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ចំនួនតួលេខអ្នកឆ្លងថ្មីមានការកើនឡើងខ្ពស់ខ្លាំង បើប្រៀបនឹងពេលដែលមានការផ្ទុះឡើងដំបូងនៃវីរុសកូវីដ-១៩ ស្របពេលដែលអាជ្ញាធរសុខាភិបាលព្រមានឱ្យមានការយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀត ជុំវិញអត្រាអ្នកឆ្លងថ្មីខ្ពស់បែបនេះ។ ទិន្នន័យនៅថ្ងៃពុធម្សិលមិញនេះបានបង្ហាញថា អត្រាអ្នកឆ្លងថ្មីមានចំនួន ១៤,២១៦ ដែលនាំឱ្យតួលេខលើស ២លាននាក់ជាផ្លូវការ ខណៈអ្នកស្លាប់មានចំនួនជាង ៣៣,៥៣៣នាក់ នៃប្រជាជនសរុបចំនួនជាង ១១០លាននាក់នៃប្រទេសហ្វីលីពីន។

យ៉ាងណាក៏ដោយ តួលេខនេះក៏មានភាពធ្លាក់ចុះផងដែរ បើប្រៀបនឹងចំនួនអ្នកឆ្លងកាលពីថ្ងៃចន្ទដើមសប្តាហ៍កន្លងទៅ ដែលមានចំនួនជាង ២២,០០០នាក់ ដែលជាតួលេខខ្ពស់បំផុតមិនធ្លាប់មាន ពោលគឺតួលេខខ្ពស់ជាងស្ទើរតែគុណនឹង ២ បើប្រៀបនឹងការប្រកាសបិទខ្ទប់ប្រទេសនាដើមខែសីហាកន្លងមក។

ដោយឡែក លោក Rabindra Abeyasinghe តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅហ្វីលីពីនបានឱ្យដឹងថា តួលេខអ្នកឆ្លងថ្មីនេះពិតជាគួរឱ្យព្រួយបារម្ភខ្លាំងមែនទែន ស្របពេលដែលទិន្នន័យបានបង្ហាញថា ជាង ៧០ភាគរយនៃចំនួនអ្នកឆ្លងថ្មីនេះ គឺជាអ្នកវិជ្ជមានវីរុសកូវីដ-១៩ ប្រភេទដែលតា។ 

បញ្ហាអ្នកជំងឺថ្មីកើនឡើងខ្ពស់នេះក៏បានបង្កជាបញ្ហាដល់ប្រព័ន្ធសុខាភិបាលហ្វីលីពីនផងដែរ ជាក់ស្តែងនាថ្ងៃទី០១ ខែកញ្ញាម្សិលមិញនេះ មានការធ្វើបាតុកម្មតវ៉ាពីសំណាក់បុគ្គលិកសុខាភិបាលជាច្រើននាក់នៅរដ្ឋធានីម៉ានីល ដែលទាមទារលើប្រាក់ឈ្នួល និងអត្ថប្រយោជន៍នានាពីក្រសួងសុខាភិបាល។ មកទល់បច្ចុប្បន្ននេះ មានបុគ្គលិកសុខាភិបាលហ្វីលីពីន​ជាង ១០០នាក់ហើយ ដែលបានស្លាប់អំឡុងភារកិច្ចថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក